ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះចម្បាំងធុន F-35 របស់ជប៉ុន បានរកឃើញ តែអ្នកបើកយន្តហោះបាត់ខ្លួន

139


ប្រទេសជប៉ុនមានយន្តហោះចម្បាំង F-35 ចំនួន 12 គ្រឿងដែលនៅសេសសល់។

បំណែកនៃយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ជប៉ុនត្រូវបានគេរកឃើញមួយថ្ងៃ បន្ទាប់ពីវាបានបាត់ពីរ៉ាដានៅលើមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រុមមន្ត្រីយោធាជប៉ុន បាននិយាយថា អ្នកបើកបរយន្ដហោះនេះនៅតែបាត់ខ្លួននៅឡើយ។

ផ្នែកខ្លះនៃយន្ដហោះ ត្រូវបានរកឃើញឡើងវិញ ក្នុងអំឡុងពេលប្រតិបត្តិការរុករកនៅសមុទ្រ។

គេមិនទាន់ដឹងថាហេតុអ្វីបានជាយន្ដហោះ ដែលមានអាយុតិចជាងមួយឆ្នាំបានបាត់ ការទាក់ទងហើយបានធ្លាក់។

យន្តហោះចម្បាំងនេះបានបាត់ខ្លួននៅវេលាម៉ោង 19:27 នាទី (ម៉ោង 10 និង 27 នាទីល្ងាច) កាលពីថ្ងៃអង្គារខណៈវាកំពុងហោះហើរ 135 គីឡូម៉ែត្រ (84 ម៉ាយ) នៅភាគខាងកើតនៃទីក្រុងមីសាវ៉ាជាទីក្រុងមួយនៅប៉ែកឦសានប្រទេសជប៉ុន។

វាបានបាត់ការទាក់ទងប្រហែល 30 នាទី ក្រោយពីដកចេញពីមូលដ្ឋានអាកាសមីសាវ៉ា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK បាននិយាយថា មិនមានបញ្ហាអ្វីជាមួយយន្តហោះនោះទេ។

ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបើកយន្តហោះប្រុស ដែលមានអាយុ 40 ឆ្នាំ នេះបើយោងតាមគេហទំព័រព័ត៌មាន Kyodo ។

ប្រទេសជប៉ុនបានដាក់ពង្រាយ F-35s ដែលចំណាយប្រាក់យ៉ាងហោចណាស់ 90 លានដុល្លារ (68 លានផោន) ជំនួសយន្តហោះចម្បាំង F-4 ចាស់របស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិ Takeshi Iwaya បាននិយាយថាប្រទេសនេះបានដាក់មូលដ្ឋានយន្តហោះចម្បាំង F-35 ចំនួន 12 គ្រឿងនៅមូលដ្ឋានមីសាសាជាបណ្តោះអាសន្ន។

នេះជាលើកទី 2 ហើយដែលយន្ដហោះ F-35 ធ្លាក់ពីកន្លែងយន្តហោះនេះ៕

អត្ថបទដែលជាប់ទាក់ទង