រដ្ឋបាលខណ្ឌច្បារអំពៅ និមន្ដព្រះសង្ឃ សូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃ ៤២អង្គ
ភ្នំពេញ : ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្រុមប្រឹក្សាសង្កាត់ មន្រ្តីសង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ដឹកនាំដោយលោក ចេង មុនីរ៉ា និងលោកស្រី នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទាន ទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។
លោក ចេង មុនីរ៉ា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ លោក ព្រមទាំង មន្រ្តីចៅសង្កាត់ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល និងរាប់បាត្រព្រះសង្ឃ ៤២អង្គ ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកអភិបាល បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃរបស់ ដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។
ពិធីនោះក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ព្រះនាម ទុង្សាទេវីដែលនិងយាងចូលមកថែរក្សាគ្រប់គ្រង់ព្រះរាជាណាចក្រកម្ពុជា ជំនជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំពរជ័យស័ពសាធិការដល់ថ្នាក់ដឹកនាំ មន្ត្រី កាកបាតក្រហមទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសម្មភាព
ជួយប្រជាពលរដ្ឋដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
លោក ចេង មុនីរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន គ្រោះអគ្គិភ័យ ជាយថាហេតុ ។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅសាលាខណ្ឌរួចហើយ លោក ចេង មុនីរ៉ា រួមនិងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាខណ្ឌ រាប់បាត្រព្រះសង្ឃ៤២អង្គ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក៏មានរបាំត្រុដ្ឋរាំដេញឧបទ្របចង្រៃក្នុងឆ្នាំចាស់ចេញ និងជាទីបញ្ចប់នៅកម្មវិធីក៏មានរបាំជូនពរដល់គណៈអភិបាលខណ្ឌនិងមន្រ្តីរាជការនៃសាលាខណ្ឌផងដែរ។
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី១០កើត ខែចេត្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដោយមានរយៈពេល៣ថ្ងៃ ៕