ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស និង ឯកអគ្គរាជទូតកម្ពុជា ឯកភាពគ្នា លើការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ស្ថានភាពការងារ និងការរស់នៅ របស់ពលករខ្មែរឲ្យកាន់តែប្រសើរឡើង

201

កូរ៉េ៖ ឯកអគ្គរាជទូតកម្ពុជា និងប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ HRD-Korea បានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថានភាពការងារ របស់សហគមន៍ខ្មែរ ជាពិសេសពលករឲ្យកាន់តែល្អប្រសើរ។
ឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសដែល
ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ និងទីប្រឹក្សាការងារ​ ជួបពិភាក្សាការងារជាមួយលោក KIM DONG MAN ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ HRD-Korea ថ្មី ដែលទើបទទួលមុខតំណែង ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុងអាណត្តិរបស់លោកប្រធាន។


ក្នុងនោះលោកឯកអគ្គរាជទូតកម្ពុជាលោក ឡុង ឌីម៉ង់ បានស្នើសុំដល់ HRD-Korea មួយចំនួន ក្នុងនោះរួមមាន ទី១. បន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកម្ពស់ស្ថានភាពការងារ ក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរ ឲ្យកាន់តែមានលក្ខណៈប្រសើរឡើង។ ទី២.ផ្តល់ការសម្របសម្រួល ដល់អាជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងការផ្តល់ ឱកាសពិនិត្យលើកទី២ ដល់ពលករខ្មែរដែលបានធ្វើតេស្ត ឃើញសារធាតុហាមឃាត់។ ទី៣. បង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស នៅតាមតំបន់តូចៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវា របស់ពលករខ្មែរ និងពលករបរទេស។


មន្ត្រីទូកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កាេជួបពិភាក្សាការងារនេះ ជាលទ្ធផល ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេស នៅកូរ៉េនិងឯកអគ្គរាជទូត បានឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកម្ពស់ស្ថានភាពការងារ ក៏ដូចជាការរស់នៅរបស់បងប្អូន ពលករខ្មែរឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ហើយនិងដោះស្រាយបញ្ហាលំបាកមួយចំនួន ដែលបងប្អូនជួបប្រទះ ហើយនឹងទទួលយកសំណើរបស់លោកឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។ ករណីពេលដែលពិនិត្យសុខភាពពលករ ឃើញមានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាស ពិនិត្យលើកទី២ជាមួយ នឹងការយកថ្នាំដែលបងប្អូនលេបមុន ចេញដំណើរមកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ។
ស្ថានទូតនឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការសម្រេចរបស់អាជ្ញាធរអន្តោប្រវេសន៍កូរ៉េ ពេលទទួលបានលទ្ធផល ហើយក៏សូមឆ្លៀតឱកាសនេះ អំពាវនាវសូមឲ្យបងប្អូនដែលត្រៀម ចេញមកកូរ៉េក្រោយប្រឡងជាប់ហើយ មេត្តាកុំប្រើប្រាស់ថ្នាំផ្តេសផ្តាស់ ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ព្រោះការផ្សំថ្នាំផ្តាសាយ ខ្លះវានឹងអាចមានសារជាតិខ្លះ ដែលនៅកូរ៉េគេហាមឃាត់៕

អត្ថបទដែលជាប់ទាក់ទង