ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីភ្នំពេញបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩ សម្រាប់អាណត្តិទី២

139

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០មេសានេះបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩សំរាប់អាណត្តិទី២ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សារាជធានីកាលពីថ្ងៃទី១៤មិនាកន្លងមកនេះ។

  កិច្ចប្រជុំធ្វើឡើងដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

ក្រុមប្រឹក្សារាជធានីភ្នំពេញបានពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាអាណត្តិទី២កាលពីថ្ងៃទី១៤មិនាសេចក្តីព្រាងរបាយការណ៏ប្រចាំត្រីមាសទី១ឆ្នាំ២០១៩ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។សេចក្តីព្រាងរបាយការណ៏ស្ដីពីវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌទាំង១២ឆ្នាំ២០១៩។

  សេចក្តីព្រាងផែនការ សកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ២០១៩បន្ថែមដែលគាំទ្រថវិកាដោយអង្គការUNICEFរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនិងបញ្ហាផ្សេងៗមួយចំនួនទៀត។

   លោកម៉ប់ សារិន បានលើកឡើងពីចំណុចគួចាប់អារម្មណ៏ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៏ដែលយើងបានដឹង បានឃើញទាំងអស់គ្នាកំពុងកើតមានសព្វថ្ងៃនៅរាជធានីភ្នំពេញតើដោយសារអ្វី?ហើយយើងត្រូវមានវិធានការទប់ស្កាត់និងកាត់បន្ថយបែបណា។ 

  ជាមួយគ្នានេះគ្រោះអគ្គីភ័យ ក៏បានកើតឡើងញឹកញ៉ាប់គួអោយបារម្មណ៏ដែរ ដែលទាមទាឲ្យមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា។លោកក៏បានស្នើឲ្យមានវគ្គ បណ្តុះបណ្តាលដល់មន្ត្រីជំនាញក្រោមឧិវាទរាជធានីភ្នំពេញដើម្បីឲ្យពួកគាត់កាន់តែមានសមត្ថភាពក្នុងការបំពេញការងារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង