កីឡាE-Sportsចម្រាញ់រកក្រុមខ្លាំងសម្រាប់ ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍
ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិក(E-Sports)កម្ពុជាប្រកាសបើកការប្រកួត ជាលើកដំបូងនូវMobile Legendsនៅកម្ពុជាដើម្បីចម្រាញ់ជ្រើសរើសអត្តពលិក ដែលមានសមត្ថភាពតំណាងឱ្យកម្ពុជា ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ដណ្ដើម ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន នាខែមិថុនាខាងមុខនេះ ។
លោកលន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡេចត្រូនិចកម្ពុជា បានថ្លែង ថាការប្រកួតនឹងបើកអោយចុះឈ្មោះពីថ្ងៃទី១០ ខែមេសា តទៅរហូតដល់ថ្ងៃទី២៤ ខែមេសា ២០១៩ ឬនៅពេលគ្រប់ចំនួន ១២៨ក្រុម។ ការប្រកួតជំរុះលក្ខណៈ Online នឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ឧសភា ២០១៩ រហូតដល់នៅសល់ ៤ក្រុមចុងក្រោយ ទើបប្រកួតនៅលើឆាកធំថ្ងៃទី១៨ ខែឧសភា តែម្តង។
ក្រុមដែលឈ្នះជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ២៤,០០០,០០០រៀល ស្មើនឹង ៦០០០ដុល្លារ ពីក្រុមហ៊ុន Montoon ដែលជាអ្នកផលិតនិងអភិវឌ្ឍន៍ Mobile Legends : Bang Bang និងទទួលបានកៅអីទៅប្រកួតជាមួយនឹងបណ្តាប្រទេសអាស៊ីអាគេ្នយ៍ផ្សេងទៀតនៅឯប្រទេសហ្វីលីពីនដែលក្រុមហ៊ុន Montoon ជាអ្នករ៉ាប់រងបន្ទុកធ្វើដំណើរ ការស្នាក់នៅ និងម្ហូបអាហារតែម្តង។
លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធកីឡាអេឡិចត្រូនិក កម្ពុជាបានអនុញ្ញាតឲ្យ ក្រុមហ៊ុន GENTEC WORK Co., Ltd រៀបចំការប្រកួតនេះឡើងដើម្បីអភិវឌ្ឃន៍ វិញ្ញាសា Mobile Legends នេះព្រោះវាជាវិញ្ញាសាដែលត្រូវបានគណកម្មាការរៀបចំការប្រកួត SEA Games 2019 នៅប្រទេសហ្វីលីពិនបាន ដាក់បញ្ចូលទៅក្នុងការប្រកួត។
MobileLegends:Bang Bangគឺជាវិញ្ញាសាមួយដែលលេង នៅលើទូរស័ព្ទ្៥ទល់៥ហើយដែលបាន
ចេញផ្សាយតាំងតែពីឆ្នាំ២០១៦មក ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ទូទាំងពិភពលោកជាពិសេសនោះគឺ តំបន់អាស៊ីអាគ្នេយ៍៕