អភិបាលរាជធានីភ្នំពេញណែនាំឱ្យកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១២ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីរសៀលថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បាន ណែនាំអោយសមត្ថកិច្ចទាំងពីរប្រភេទ អាជ្ញាធរខណ្ឌទាំង១២ពង្រឹងសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ដល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃមីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ។