ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើក ទឹកចិត្ដដល់និស្សិតពេទ្យមូស្លីមកម្ពុជា ដែលខិតខំពង្រឹងសមត្ថភាព ដើម្បីរួមគ្នាផ្ដល់សេវាសុខភាពជូនពលរដ្ឋកាន់ប្រសើរ

102

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីសុខា ភិបាល លើក ទឹកចិត្ដដល់និស្សិតពេទ្យមូស្លីមកម្ពុជា ដែលខិតខំពង្រឹងសមត្ថភាព ដើម្បីរួមគ្នាផ្ដល់សេវាសុខភាពជូនពលរដ្ឋកាន់ប្រសើរ ។
លោក បានផ្ដល់ការលើកទឹកចិត្ដដល់និស្សិតពេទ្យមុស្លិមបែបនេះ ខណៈលោកទទួលជួប សំណេះ សំណាល កាលពី រសៀលថ្ងៃទី
១១ខែមេសា ឆ្នាំ២០១៩ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាលបានអនុញ្ញាតឲ្យក្រុមសម្ព័ន្ធនិស្សិតសុខាភិបាលមូស្លីមកម្ពុជាចូលជួបសំណេះ សំណាលសម្ដែងការសមហើយនិងការជម្រាបជូននូវសកម្មភាពផ្សេងៗរបស់សម្ព័ន្ធនិស្សិតសុខាភិបាលមូស្លីមកម្ពុជានៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ។
លោក មូសា មូស្លីម អនុប្រធានសម្ព័ន្ធនិស្សិតសុខាភិបាលមូស្លីមកម្ពុជាបានធ្វើរបាយការណ៍ សង្ខេបជម្រាបជូន អំពីបច្ចុប្បន្នភាពនិងសកម្មភាពផ្សេងៗ របស់សម្ព័ន្ធនិស្សិតសុខាភិបាលមូស្លីមកម្ពុជាដែលបានកំពុងសិក្សានៅតាមគ្រិះស្ថានសិក្សានានា មកទល់ពេលបច្ចុប្បន្ននេះសម្ព័ន្ធនិស្សិតមួយនេះ មានសមាជិករបស់ខ្លួន សរុបចំនួន២៧១នាក់ ហើយ់ដែលកំពុងសិក្សានិងបានបញ្ចប់ការសិក្សា ហើយក្នុងនោះ មានផ្នែកទន្តសាស្ត្រផ្នែកឱសថ ផ្នែកឆ្មបសាស្ត្រ ផ្នែកមន្ទីរពិសោធន៍និង វេជ្ជសាស្ត្រដែលមាននិស្សិតចំនួន៥៨នាក់។
លោកបានបញ្ជាក់ថា៖ ក្រៅពីការសិក្សានោះ សម្ព័ន្ធនិស្សិតមូស្លីមនេះ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមសកម្មភាពសង្គម ដូចជាការផ្ដល់សេវា ពិនិត្យនិងព្យាបាល និងការជួយសង្គ្រោះដល់ជនរងគ្រោះធម្មជាតិផ្សេងៗរួមជាមួយនិងកម្មវិធីជាច្រើនថែមទៀត។ទន្ទឹមនិងការទទួលបាននូវសមទ្ធិផលជាផ្លែផ្កាដូចលទ្ធផលខាងលើនោះ សម្ព័ន្ធនិស្សិតសុខាភិបាលមូស្លីមកម្ពុជា ក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលសូមឲ្យ លោក
រដ្ឋមន្ត្រី ជួយសម្រួលដល់ គ្រឹះស្ថានស្ថានសិក្សាសុខាភិបាល និងមន្ទីរពេទ្យនានា មេត្តាអនុញ្ញាតឱ្យនិស្សិតមូស្លីម និងជាអ្នកកំដរអ្នកជំងឺ ឲ្យមានបន្ទប់សមរម្យសម្រាប់ប្រតិបត្តិសាសនា ការថ្វាយបង្គំ។មួយទៀតស្នើសុំឲ្យមន្ទីរពេទ្យទាំងអស់ អនុញ្ញាតឱ្យនិស្សិតស្រ្តីមូស្លីម ដែលបំពេញកម្មសិក្សានៅតាមមន្ទីរពេទ្យ អាចពាក់ក្រមា គ្រប់សក់ក្បាល នៅតាមអគារ ក៏ដូចជានៅក្នុងបន្ទាប់វះកាត់។ហើយចំនុចមួយទៀត សូមឲ្យក្រសួងសុខាភិបាលមេត្តាពិចារណាពង្រាយធនធានមនុស្សសុខាភិបាល គួរផ្ដល់អាទិភាពឲ្យមានបុគ្គលិកមន្ត្រីរាជការឆ្មបជាស្ត្រីមុស្លីមនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពណា ដែលមានប្រជាពលរដ្ឋឥស្លាមរស់នៅច្រើន។
ឆ្លើយ តបទៅនិងសំណើរសូម របស់ប្អូនៗនិស្សិតខាងលើនោះ លោក សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានទទួលយកសំណើរនេះទាំងអស់ហើយ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្ដែងនូវការលើកទឹកចិត្ដ ដល់កូនក្មួយមូស្លីម ដែលមានបំណងបន្ដការសិក្សាលើវិស័យសុខាភិបាលនេះ ។ជាពិសេស នឹងជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការសិក្សា និងប្រតិបត្ដិការការងារ ដោយឆ្ពោះទៅរកភាពល្អប្រសើរទាំងអស់គ្នា»។
ឯកឧត្តម រដ្ឋមន្ដ្រី ក៏បានថ្លែងកោតសរសើរដល់ក្មួយតាមរយៈការចុះពិនិត្យការងារកន្លងមកនេះ ឃើញថាកូនក្មួយមូស្លីមជាច្រើន បានបម្រើសេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន ដែលនេះបង្ហាញឱ្យឃើញ ពីការសាមគ្គីភាពគ្នាទៅវិញទៅមក ដោយមិនមានការប្រកាន់ពូជសាសន៍នោះឡើយ។ នេះ គឺជាការចង់បាន និងការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី គឺសុខដុមរមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល ក៏បានផ្ដល់ឱកាសការងារស្មើគ្នា ដល់និស្សិតសុខាភិបាលមូស្លីម ដូចទៅនឹងប្រជាពលរដ្ឋទូទៅផងដែរ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏ទទួលបាននូវសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាទូទាំងកម្ពុជា ដូចៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង