ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

FBI និងនគរបាលកម្ពុជា រួមគ្នាបញ្ហាឧក្រិដ្ឋកម្ម ប្រឆាំងនឹងកុមារ បទល្មើសបច្ចេកវិជ្ជា ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការចាប់ខ្លួនជនរត់គេចពីសំណាញ់ច្បាប់

154

ភ្នំពេញ៖ ស្ថាប័ន FBI និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានចុះ ហត្ថលេខា លើ អនុស្សរណៈ ស្តីពី កិច្ច សហប្រតិបត្តិការ ក្នុង ការ ពង្រឹង ប្រតិបត្តិការ ប្រឆាំង នឹង ឧក្រិដ្ឋកម្ម ឆ្លងដែន រវាងលោក Christopher Wray នាយក ការិយាល័យ FBI និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ កម្ពុជា និង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃ នៅ រដ្ឋធានី វ៉ាស៊ីនតោន កាលពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។

បន្ទាប់ពីចុះអនុស្សរណនេះហើយ អ្នកនាំពាក្យទីភ្នាក់ងារ ស៊ើបអង្កេតសហព័ន្របស់សហរដ្ឋអាមេរិកធ (FBI) បានចេញសេចក្តីថ្លែងការណ៍ បង្ហាញថា ស្ថាប័ន FBI មានមោទនភាព ដែលមានទំនាក់ទំនងដ៏ប្រពៃ និងយូរអង្វែង ជាមួយដៃគូនគរបាលអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថាប័ន FBI បានបញ្ជាក់ថា ស្ថាប័ន FBI មានមោទនភាព ដែលមានទំនាក់ទំនងដ៏ប្រពៃ និងយូរអង្វែង ជាមួយដៃគូនគរបាលអនុវត្តន៍ច្បាប់ក្នុងប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យ FBI បានបញ្ជាក់ថា អនុស្សរណៈស្តីពីការយោគយល់គ្នារវាង FBI នគរបាលជាតិកម្ពុជា និង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចងក្រងបាននូវកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់របស់យើងលើបញ្ហាជាច្រើន ក្នុងនោះមានឧក្រិដ្ឋកម្ម ប្រឆាំងនឹងកុមារ បទល្មើសបច្ចេកវិជ្ជា ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការចាប់ខ្លួនជនរត់គេចពីសំណាញ់ច្បាប់ ហើយអនុស្សរណៈនេះ ក៏ពង្រឹងបន្ថែម ការប្តេជ្ញាចិត្តរបស់ FBI ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំពារសិទ្ធិ របស់ប្រជាពលរដ្ឋប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបប្រជុំជាមួយ ទីភ្នាក់ងារ ស៊ើបអង្កេត អាមេរិក FBI និង ចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅក្នុងការចុះអនុស្សរណៈ យោគយល់គ្នានេះ គឺសហរដ្ឋអាមេរិក និងផ្តល់សម្ភារមួយចំនួន ដែលបម្រើដល់កិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជា។
ការចុះអនុស្សរណៈយោគយល់គ្នា រវាងអគ្គស្នងការនគរបាលជាតិ និងការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋ របស់សហរដ្ឋអាមេរិក (FBI) គឺជាលើកទី១ ដោយកន្លងមកនគរបាលកម្ពុជា សហការល្អជាមួយ FBI ក្នុងការសហការគ្នាស៊ើបអង្កេត និងបង្ក្រាបបទល្មើសឧក្រិដ្ឋ ជាពិសេសបទល្មើសបច្ចេកវិជ្ជា។

តបតាមការអញ្ជើញរបស់ការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋ (FBI) របស់សហរដ្ឋអាមេរិក ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ (ពីថ្ងៃទី៥-១០ ខែមេសា ឆ្នាំ២០១៩) នៅសហរដ្ឋអាមេរិក ដើម្បីជួបប្រជុំជាមួយស្ថាប័ន FBI សហរដ្ឋអាមេរិក និងចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក​ ដែលដឹកនាំគណៈប្រតិភូ​ដោយ​លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ៕

អត្ថបទដែលជាប់ទាក់ទង