ហាមរថយន្តដឹកសំពីងសំពោង ក្នុងឱកាសបុណ្យចូលឆ្នាំ
ភ្នំពេញ៖ បន្ទាប់ពីមានរូបភាពរថយន្តតាក់ស៊ីដឹកជញ្ជួនបងប្អូនប្រជាពលរដ្ឋជាពិសេសការដឹកជញ្ជូនឥវ៉ាន់្រ ក៏ដូចជាម៉ូតូសំពីងសំពោងូ លើរថយន្តតាក់ស៊ី នៅក្រសួងសាធារណការនិងដឹកជញ្ជន បានចេញ
សេចក្តីអំពាវនាវ ស្តីពីការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរ
ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
គណៈកម្មការសុវត្ថិភាពចរាចរណ៍ជើងគោក បានចេញសេចក្តី
អំពាវនាវអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈក្នុងការចូលរួមគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ក្នុងពេលធ្វើចរាចរណ៍រួមចំណែកក្នុងការកាត់បន្ថយ ការបាត់បង់ជីវិតរងរបួស និងការខូចខាតទ្រព្យសម្បត្តិ ដល់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានជាបញ្ហាប្រឈម ចំពោះមុខនិងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការ ធ្វេសប្រហែស ឬជាមិនគោរពច្បាប់។ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមនិងជឿជាក់លើស្មារតីចូលរួម អនុវត្តច្បាប់ក៏ដូចជាអនុវត្តសេចក្តី អំពាវនាវពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី រីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។
ដើម្បីបង្កើននិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ សូមធ្វើការអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់ផ្លូវត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូតហ្វ្រាំង ភ្លើងបំភ្លឺ សូមកុំទុកអ្នកដំណើរឬទំនិញ លើសច្បាប់កំណត់ចំពោះរថយន្តដឹកអ្នកដំណើរដឹកកម្មករ មិនត្រូវទុកអ្នកតំណាង ឬកម្មករនៅលើដំបូលនិងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរ ក្នុងឱកាសនេះ ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍និង ប្រកាន់ស្ដាំជានិច្ច មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជាដាច់ខាតមិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថានឬ ធ្វេសប្រហែស មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុង សម្រាប់ប្ដូរវេន ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ៕