ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករទូកនេសាទម្នាក់ ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនិតិជន

112


កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា
កាលពីយប់ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ នៅវេលាម៉ោង ២០.៥០ នាទីយប់ មានករណីរំលោភសេពសន្ថវៈ នៅចំណុចលើផ្ទះ ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។

ក្រោយទទួលបានបណ្តឹង ពីឪពុកម្តាយក្មេងស្រីរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផេង ផល ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទូកនេសាទ មានស្រុកកំណើត នៅស្រុកពារាំង ខេត្តព្រៃវែង មកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ – ឃុំ កើតហេតុខាងលើ ដោយបានធ្វើសកម្មភាព រំលោភក្មេងឈ្មោះ ខ ព អាយុ ៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ-ឃុំ កើតហេតុ ពេលឪពុកម្តាយមិននៅផ្ទះ ។

ករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ កំពុងសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង