ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្រ្កាន្តកោះកែរ ខេត្តព្រះវិហារ ធ្វើឡើងកាលពីរសៀល,​ថ្ងៃអាទិត្យ ជាមួយការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

186
ព្រះវិហារ៖​ សង្រ្កាន្ត​កោះ​កែរ” របស់រដ្ឋបាល​ខេត្តព្រះវិហារ​ ត្រូវបានក្រុងពាលីទទួលទេវតាឆ្នាំថ្មី ឆ្នាំ​កុរ​ ​ឯកស័ក ព.ស.​ ២៥៦៣ គ.ស.២០១៩ និងពិធីបើក​ “ព្រះវិហារ​សង្រ្កាន្តកោះកែរ”​ កាលពីរសៀល,​ថ្ងៃអាទិត្យ ១០កើត​ ខែចែត្រ​ ឆ្នាំកុរ​​ ឯកស័ក​ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០១៩។
ពិធី​នេះប្រារព្ធឡេីងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយខេត្តព្រះវិហារ​ លោក អ៊ុន​ ចាន់ដា​  អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ ពព្រមទាំងលោកស្រី
​លោក គឹម សេដារ៉ា​ បប្រធានអាជ្ញាធរជាតិព្រះវិហារលោក​ ឡុង​ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ​ ពព្រមទាំងលោក​ លោកស្រី ជាក្រុមការងារថ្នាក់ជាតិ​ លោក​ លោកស្រី​ ជាសមាជិកក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ស.ស. យ.ក ខេត្ត និងបណ្តាក្រុងស្រុកទាំង ៨ ជាច្រើនរូបទៀតបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីទទួលទេវតាឆ្នាំថ្មី​ និងវិធីបើក”ព្រះវិហារសង្ក្រាន្តកោះ​កែរ​” ពិព័រណ៍សមិទ្ធផលតាមបណ្តាក្រុង-ស្រុក​ និងមន្ទីរវិស័យជុំវិញខេត្ត​ ក្នុង​បរិវេណ​រមណីយដ្ឋាន​ប្រាសាទកោះកែរ​ ស្ថិតក្នុងឃុំស្រយង់​ ស្រុកគូលែន​ ខេត្តព្រះវិហារ​៕
អត្ថបទដែលជាប់ទាក់ទង