ជនសង្ស័យក្នុងអំពេីឆក់កាបូបពីរនាក់ត្រូវបានកំលាំងនគរ បាលឃាត់ខ្លួនបានម្នាក់ភ្លាមៗបន្ទាប់ពីធ្វេីសកម្មភាពឆក់កាបូប ពីជនរងគ្រោះនៅតាមផ្លូវជាតិលេខ៣ មុនថ្ងៃចូលឆ្នាំថ្មី
ខេត្ដកំពង់ស្ពឺ ÷ កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥នឹង០០ នាទីកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រះនិពាន្វ បានសហការជាមួយកំលាំងប្រជាការពារភូមិព្រៃទទឹងឃុំព្រះនិពាន្វ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គុណ សុភ័ក្ត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទួលសម្បូរសង្កាត់ប្រវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់កាបូបនៅលើផ្លូវជាតិលេខ៣ ចំណុចខាងជើងផ្សារដើមត្រាង ជនរងគ្រោះឈ្មោះ ញ៉ក ហួយ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិខ្នាចត្បូង ឃុំបឹងក្រាញ់ខាងជើង ស្រុកបាទី ខេត្តតាកែវ(ជាកម្មករទេីបមកពីប្រទេសថៃ) បានជិៈម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ សេរី ២០១៧ ស្លាកលេខ ប.បន្ទាយមានជ័យ P-1843 ធ្វើដំណើររួមជាមួយក្រុមគ្រួសារ(កូន២នាក់) វិលត្រឡប់ទៅស្រុកកំណើតនៅតាកែវ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកC125 មិនចាំស្លាកលេខ ជិះតាមពីក្រោយធ្វេីការឆក់កាបូបជនរងគ្រោះរួចជិះម៉ូតូគេចខ្លួនដោយមានការផ្ដល់កិច្ចសហការពីបងប្អូនប្រជាពលរដ្ឋ ជិះតាមនិងស្រែកថាចោរៗ ជនសង្ស័យជិះមកដល់ចំណុចផ្លូវលេខ ១៣០ ស្ថិតក្នុងភូមិព្រៃទទឹងកំលាំងនគរបាលកំពុងតែល្បាតបានសហការនឹងកំលាំង ប្រជាការពារភូមិ ព័ទ្ធចាប់ឃាត់ជនសង្ស័យបាន ម្នាក់ ដោយសារតែជនសង្ស័យម្នាក់ទៀតបានបេីករត់រួចពីការស្ទាក់ ក្រោយធ្វេីការឃាត់ខ្លួនដកហូតបានការបូបដៃ មួយក្នុងនោះមាន ÷ខ្សែរក មួយខ្សែប្រភេទច្រវ៉ាក់ឆាប(លោហៈធាតុសង្ស័យជាប្លាទីន) ជញ្ជៀន មួយវង់មាស ទូរស័ព្ទដៃមួយគ្រឿង លុយខ្មែរ ១,៤០០,០០០រៀលលុយ ប្រាក់ដុល្លា $10 និងលិខិតឆ្លងដែនមួយក្បាល។
តាមការបញ្ជាក់ពីនគរបាលបានឲ្យដឹងថាជនសង្ស័យ ដែលគេចខ្លួនគឺជាអ្នកបេីកម៉ូតូ ចំណែកជនសង្ស័យដែលចាប់បានគឺជាអ្នកធ្វេីសកម្មភាពឆក់កាបូបពីជនរងគ្រោះ ពេលឆក់បានក៏បេីករត់គេចដោយសារគេដេញតាមទេីបទំលាក់ម្នាក់ចុះសិនដេីម្បីគេចបានស្រួល។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការនិងបន្ដចំណាត់ការស្វែងរកជនសង្ស័យពាក់ព័ន្ធ ចាត់ការតាមនីតិវិធីច្បាប់៕