ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់១៣នាក់ និង៤២នាក់រងរបួស ក្នុងគ្រោះចរាចរ ថ្ងៃទី១៥ ខែមេសា

92

(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី កើតឡើងចំនួន២៧លើក ស្លាប់មនុស្ស១៣នាក់ របួសធ្ងន់៣២នាក់ និងរបួសស្រាល១០នាក់។
របាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃម្សិលមិញនេះ បង្កឲ្យខូចខាតយានយន្ដ រួមមាន៖ ម៉ូតូ៣៧គ្រឿង, រថយន្ដតូច៩គ្រឿង, យានផ្សេងៗ៣គ្រឿង និងថ្មើរជើង២នាក់។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានចំនួន៨២លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៤៤នាក់ និងរបួស១៣២នាក់។
រយៈពេល៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បណ្ដាលមកពីប្រើប្រាស់ល្បឿនលឿន៣០លើក, ស្រវឹង៦លើក, ប្រជែង១១លើក, មិនប្រកាន់ស្ដាំ១១លើក, មិនគោរពសិទ្ធិ១៤លើក, បត់គ្រោះថ្នាក់៩លើក, កត្ដាយានយន្ដ១លើក​៕

អត្ថបទដែលជាប់ទាក់ទង