ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចនាយករដ្ឋមន្ត្រី រំលឹកខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការ

110


ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី 16 ខែមេសានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា នៅ ថ្ងៃ ១៦ មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)។ តាំងពីពេលនោះមក ខ្ញុំមិនដែលនិយាយនឹងមិនមានសិទ្ធិនិយាយពាក្យ (រក្សាការពារដូចការពារប្រស្រីភ្នែក) ទៀតទេ ព្រោះខ្ញុំខ្លួនឯងបានបាត់បង់ប្រស្រីភ្នែកឆ្វេងរួចទៅហើយ។

សម្តេចតេជោបានថ្លែងថា ពិតជាឈឺខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវរបួស នឹងគ្រូពេទ្យបានវះយកកែវភ្នែកខ្ញុំចេញ។ នេះហើយជារសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និង ខ្លះពិការភ្នែក។ល។
សុំជួយការពារសន្តិភាព ដែលយើងរកបានដោយលំបាក នឹងកុំអោយសង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត។
(លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ)៕

អត្ថបទដែលជាប់ទាក់ទង