ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទើបចេញ ពីពន្ធនាគារ ហើយធ្វើសកម្មភាព លួចម៉ូតូ នៅក្នុងក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាថ្មីម្តងទៀត

218

សៀមរាប៖ កំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប បានបើកការស្រាវជ្រាវ យោងតាមភិនភាគ របស់ជនសង្ស័យ ដែលថតជាប់ដោយកាមេរ៉ាសុវត្តិវភាព យើងបានកំណត់បានអត្តសញ្ញាណជន សង្ស័យដែលធ្វើសកម្មភាព លួចម៉ូតូ នៅក្នុងក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាថ្មីម្តងទៀត
ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៩ ។

នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2019 នេះបានឲ្យដឹងថា កាលពីនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦:២០នាទីនៅក្នុងបរិវេណហាងយីហោពូ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ មានករណីអំពើលួច(លួចម៉ូតូ) បង្កឡើងដោយជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាព លួចម៉ូតូរបស់ ជនរង គ្រោះឈ្មោះ ម៉ម ឆាលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ម៉ាកហុងដាស្កូពី ពណ៌ស សេរីឆ្នាំ២០១៥ លេខតួលេខម៉ាស៊ីន ៨០៤២៩៥៥ រួចជិះគេចខ្លួន។

បន្ទាប់ទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ពីជនរងគ្រោះ និងដោយមានការណែនាំពី លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំនីតិវិធី ដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយ កំលាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបើកការស្រាវជ្រាវ យោងតាមភិនភាគ របស់ជនសង្ស័យ ដែលថតជាប់ដោយកាមេរ៉ាសុវត្តិវភាព យើងបានកំណត់បានអត្តសញ្ញាណជន សង្ស័យ លុះរហូតដល់ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៩ វេលាម៉ោងម៉ោង១៦:០០នាទី កម្លាំងយើងបាន សម្រេចនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះព្រិន ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមុខសញ្ញាចាស់(ធ្លាប់ជាប់ពន្ធនាគារគារ៤លើកកន្លងមកហើយ)ដែលទើបតែចេញពីពន្ធនាគារ លើកចុងក្រោយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ។

ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយយកទៅលក់ នៅឯក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទៅអោយមនុស្សប្រុសម្នាក់ ក្នុងតម្លៃ២០០ដុល្លារ ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព ជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង