ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សោកនាដកម្ម អ្នកទៅលេង កោះភូកេត ស្លាប់ជិត ៥០នាក់

182

មកទល់ពេលនេះមនុស្សសរុបចំនួន២១នាក់ហើយ ត្រូវគេបញ្ជាក់ថាបានបាត់បង់ជីវិត នៅក្នុងករណីលិចទូកដឹកភ្ញៀវទេស​ចរចិន ដែលបានក្រឡាប់លិច ដោយសារការវាយបោកពីរលកធំៗ នៅខេត្តភូកេត (Phuket) ភាគខាងត្បូង ប្រទេសថៃ។ នេះបើតាម​ការ​ដក​ស្រង់​ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទូកដឹកភ្ញៀវទេសចរណ៍សរុបទាំងអស់ជាង១០០នាក់ បានក្រឡាប់លិច ដោយ​មនុស្សទាំងអស់នៅលើ​ទូក​មានឈ្មោះថា ស៊ីរេណាតា (Serenata) ត្រូវជួយសង្រ្គោះបានទាំងអស់ ខណៈក្នុងចំណោមមនុស្សទាំង១០៥នាក់ ដែលធ្វើដំណើរ​​លើ​ទូក​​ឈ្មោះ ហ្វីនិច (Phoenix) វិញ មាន២១នាក់បានស្លាប់ ៣៥នាក់កំពុងបន្តបាត់ខ្លួន និង៤៩នាក់ ត្រូវបានជួយសង្រ្គោះ។

គួរជម្រាបថា បើយោងតាមអ្នកមុជទឹកស្ម័គ្រចិត្តម្នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ សាកសពមនុស្សជាច្រើននាក់​ ត្រូវបានគេឃើញជាប់នៅក្នុងទូក Phoenix ដែលបានលិចទៅក្រោមបាតសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង