អ្នកក្លាហានកាន់ដាវសាម៉ូរ៉ៃ កាប់ចាក់គ្នានៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំងថ្ងៃបុណ្យចូលឆ្នាំ ត្រូវចូលទ្រុង
កំពង់ឆ្នាំង៖ នគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ដែលជា អ្នកក្លាហាន ស្បែកដាចកាន់ដាវសាម៉ូរ៉ៃ ដេញកាប់ចាក់គ្នានៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង ហើយ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ ករណីហិង្សាដោយចេតនា នៅចំណុចខ្លាកូនភូមិផ្សារត្រាច ឃុំលង្វែក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៤០នាទីល្ងាច ។
សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែង កែង ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជជនសង្ស័យជាបក្ខពួកដទៃទៀត ។
ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថ្ងៃ សំរាប់ថ្ងៃចូលឆ្នំាថ្មីនេះ គ្រប់គ្នាៗតែងតែសប្បាយរីករាយរំាលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយផងដែរ តែផ្ទុះទៅវិញបែរជាមានមនុស្សមួយចំនួនបែរជាបង្ករឿងរ៉ាវទាស់ឈ្លោះគ្នាទៅវិញ ដោយយោងទៅតាមគណនីហ្វេសប៊ុក Yin Pheav បានជួបហេតុការណ៍នោះ ហើយបានថតវីដេអូពីក្នុងរថយន្ត ដោយផ្តិតរូបក្មេងទំនើងជាច្រើននាក់ ដេញកាប់យ៉ាងសាហាវ បណ្តាលឲ្យមានរបួសផងដែរ។
ក្មេងស្ទាវ២ក្រុម បានលើកគ្នា មកកាប់គ្នាយ៉ាងសាហាវ នៅថ្ងៃចូលឆ្នាំទី៣ នៅវត្តត្រឡែងកែង ដោយក្នុងនោះមហាជនបានសម្តែងការមិនពេញចិត្តចំពោះទង្វើក្មេងៗទាំងនោះ និងសំណូមពរអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្ក ដោយសារតែមានទាំងរូបភាពនិងវីដេអូយ៉ាងច្បាស់ជាភស្តុតាង។
ចូលឆ្នាំ កាន់ដាវ មានន័យថាប៉ុនប៉ងមនុស្សឃាត ឬក៏ មានបំណងបង្ករបួសស្នាមដល់អ្នកដ៏ទៃ។ ហើយបើឃើញមុខប៉ុណ្ណឹងហើយ ធ្វើសកម្មភាពកាប់សាហាវយ៉ាងនេះ បើចាប់ដាក់គុកមិនបានទេ អាជ្ញាធរ គឺចោលម្សៀតហើយ។
បើមិនចាប់ពួកអាអស់នេះដាក់គុកទេ គួរឱ្យវាធ្វើជាអាជ្ញាធរវិញទៅ៕