ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងសហការី ជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារគឺ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

143

ភ្នំពេញ៖ លោកពេជ្រ ស្រស់ បាននិយាយថា
ករណីលោកជំទាវសុខរ័ត្ន សុវណ្ណបញ្ចៈសីលា ជាប្រធាន
ប្រតិភូរបស់គណបក្សសាធារណរដ្ឋប្រជាធិបតយ្យ គឺថា
លោកជំទាវបានបាត់បង់សិទ្ធិចុះបំពេញភារកិច្ច ក្នុងនាម
ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ស្របពេលដែលគណបក្សមួយនេះ បានធ្វើសមាជប្ដូរឈ្មោះទៅជាគណបក្សថ្មីមួយផ្សេងទៀត គឺ គណបក្សនគរប្រជាធិបតេយ្យ ហើយ
លោកជំទាវនិងសមាជិក
ដទៃ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារគឺ
ជារឿងបុគ្គល ដោយមិនជាប់ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌរបស់
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សានិងផ្ដល់យោបល់ នៅថ្ងៃទី 18 ខែមេសានេះបានសរសេរលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា ខ្ញុំបាទសូមបញ្ជាក់ទិដ្ឋភាពរួម និង ផ្លូវច្បាប់ ក្នុងនាមរូបខ្ញុំ
គឺជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
មួយរូបផងដែរនោះចំពោះករណីលោកជំទាវជាប្រធាន
ប្រតិភូរបស់គណបក្សសាធារណរដ្ឋប្រជាធិបតយ្យគឺថា
លោកជំទាវបានបាត់បង់សិទ្ធិចុះបំពេញភារកិច្ច ក្នុងនាម
ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺ
តាំងពីខែ ធ្នូ ឆ្នាំ ២០១៨ មកម៉្លេះ ដោយសមាជគណបក្ស
របស់លោកជំទាវគឺត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំថ្មី
ហើយក្រសួងមហាផ្ទៃក៏បានទទួលស្គាល់នូវរចនាសម្ព័ន្ធ
ដឹកនាំថ្មី និង ការប្តូរឈ្មោះពី ” គណបក្សសាធារណរដ្ឋ
ប្រជាធិបតេយ្យ”ទៅ”គណបក្សនគរប្រជាធិបតេយ្យ”។

ហើយក្នុងរចនាសម្ព័ន្ធថ្មីនោះគឺមិនមានឈ្មោះលោកជំទាវ
ជាថ្នាក់ដឹកនាំទៀតនោះឡើយ ។ ម្យ៉ាងវិញទៀត ក្រោយ
ពីក្រសួងមហាផ្ទៃ ទទួលស្គាល់ គឺប្រធានថ្មី នៃគណបក្ស
នេះ បានបញ្ជូនសមាសភាពថ្មីជំនួសតំណែងរបស់លោក
ជំទាវ រួមទាំងសហការី០២នាក់ផ្សេងទៀត។ដោយគោរព
តាមឆន្ទៈ និង អធិបតេយ្យភាពរបស់គណបក្ស ដែលមាន
ចែងក្នុងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលេខាធិការ
ដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក៏បានផ្អាក
ការផ្តល់ជូនលិខិតបេសកកម្មដល់លោកជំទាវតាំងពីពេល
នោះមក ពោលគឺលោកជំទាវត្រូវបានរលត់សិទ្ធិបណ្តោះ
អាសន្នក្នុងការចុះបំពេញនូវភារកិច្ចក្នុងនាមជាសមាជិកនៃ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ គឺ ចាប់តាំងពី
ក្រសួងមហាផ្ទៃទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មីនៃគណបក្ស
របស់លោកជំទាវមកម្លេះ។ ដូច្នេះលោកជំទាវនិងសមាជិក
ដទៃ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារគឺ
ជារឿងបុគ្គល ដោយមិនជាប់ពាក់ព័ន្ធ នឹង ក្របខ័ណ្ឌរបស់
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ..។
សូមសាធារណជនជ្រាបជាព័ត៌មាន ។

អ្នកនាំពាក្យ អគ្គស្នងការ នគរបាល ជាតិ លោក គឹម ខឿន ប្រាប់ បណ្តាញសារព័ត៌មាននៅ ថ្ងៃ ទី១៦ មេសា ថា អ្នក ស្រី សុខ រ័ត្ន សុវណ្ណបញ្ចៈសីលា ប្រធាន គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ និង ជា សមាជិក ឧត្តម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់ ត្រូវ បាន តុលាការ ចេញ ដីកា សម្រេច ឃុំ ខ្លួន បណ្ដោះអាសន្ន នៅ ពន្ធនាគារ ខេត្ត ព្រះវិហារ ពី បទ ដឹកនាំ ប្រជាពលរដ្ឋ ទៅ ទន្ទ្រាន យក ដី នៅ តំបន់ ឧទ្យាន ជាតិ គូលែន ភ្នំ ទេព។ កងកម្លាំងាំងសមត្ថកិច្ច បានចាប់ ខ្លួន ជនត្រូវចោទ យោងតាម ដីកា របស់ តុលាការ ដោយចោទ ប្រកាន់ អំពី ការ ញុះញង់ ទន្ទ្រាន យក ដី សហគមន៍ ដើម្បី បង្កើត ឱ មាន អំពើ ហិង្សា។

ប៉ូលិសចាប់ខ្លួនអ្នកតវាឱ្យដោះលែង ពលរដ្ឋ១៤នាក់ដែលឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធទំនាស់ដីធ្លីនៅខេត្តព្រះវិហារ។

លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងសហការី ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួន ពាក់ព័ន្ធករណីដឹកនាំប្រជាពលរដ្ឋទៅសុំឱ្យមានការរំដោះជនសង្ស័យចំនួន ១៤នាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដែលអាជ្ញាធរចាប់ឃុំខ្លួនពាក់ព័ន្ធនឹងការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង