គ្រាន់តែប្រកាសរៃអង្គាសលុយ ដើម្បីជួលជុលវិហារ Notre Dame ឡើងវិញត្រឹមតែ២ថ្ងៃសោះ មានអ្នកចូលលុយ១ពាន់លានដុល្លារ
ប៉ារីស៖មូលនិធិដើម្បីជួសជុលឡើងវិញទៅលើអគ្គិភ័យឆាបឆេះយ៉ាងធ្ងន់ធ្ងរនៃវិហារប្រវត្តិសាស្រ្ត Notre Dame Cathedral ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីម្សិលមិញ បានកើនដល់មួយពាន់លានអឺរ៉ូ ទន្ទឹមនឹងប្រធានាធិបតីលោក Emmanuel Macron បាននិយាយថា វិហារចំណាស់មួយនេះនឹងចំណាយពេលសាងសង់ប្រាំឆ្នាំ។
ត្រឹមរយៈពេលពីរថ្ងៃ បន្ទាប់ពីអណា្តតភ្លើងសន្ធោរសន្ធៅបានបំភ្លេចបំផ្លាញវិហារគ្រិស្តប្រវត្តិសាស្រ្តមួយនេះ អ្នករៀបចំនៃការអំពាវនាវឱ្យមានការជួសជុលឡើងវិញបាននិយាយថា តួលេខដ៏មិនគួរឱ្យជឿបានកើតឡើងគ្រប់ពេលវេលា។
ពិធីករទូរទស្សន៍លោក Stephane Bern ដែលបានជួយដល់ដំណើរការការអំពាវនាវមួយនេះ ដែលបាននិយាយថា Notre Dame ជា “មិត្តជិតស្និទ្ធមួយដែលស្ទើរតែបាត់បង់ស្រមោល” បាននិយាយកាលពីថ្ងៃពុធថា “ប្រាក់បរិច្ចាគគួរឱ្យកត់សម្គល់បានកើនដល់មួយពាន់លានអឺរ៉ូហើយអំឡុងថ្ងៃនេះ”។
លោក Macron បាននិយាយនៅក្នុងការចាក់ផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍មួយថា វិហារមួយនេះនឹងសាងសង់ឡើងវិញ “កាន់តែស្អាតជាងមុនបន្ថែមទៀត” នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលគាត់បានជម្រុញឱ្យជនជាតិបារាំងទាំងអស់ “ជួយជ្រោមជ្រែងគ្នា” ផងដែរ៕