សេង ស្រឿនសងសឹកជាមួយជើងរន្ទះថៃលូម លេង
ភ្នំពេញ:អ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមេសថ្ងកមានរិទ្ធខេត្តស្វាយរៀងប្រកាសវ៉ៃសងសឹកជាមួយអ្នក
ប្រដាល់ជើងរន្ទះថៃលូម លេង(Loom Leng)លើសង្វៀនTV5នាយប់ថ្ងៃទី២០មេសា ។
នេះជាការប្រកួតសងសឹកមួយដែលនរណាក៏មានជំនឿចិត្តថាសេង ស្រឿនទំនងជាធ្វើមិនបានសម្រេចឡើយ
ព្រោះលូម លេងជាអ្នកប្រដាល់ថៃជើង ខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ។មានអ្នកប្រដាល់កម្ពុជាមិនតិច
នាក់ទេដែលត្រូវលូម លេងទាត់កញ្ចឹងកឲ្យសន្លប់មិនតែប៉ុណ្ណោះ អ្នកប្រដាល់ថៃរូបនេះធ្លាប់ស្ពាយខ្សែក្រវាត់មួយពី
ស្រុកខ្មែរទៅទៀតផង ។
លូម លេងប្រកួតចុងក្រោយនៅស្រុកខ្មែរ ចាញ់អ្នកប្រដាល់កម្ពុជាឃុន ឌីម៉ាក្លិបកងរាជងាវុធហត្ថរាជធានីភ្នំ
ពេញដោយពិន្ទុ ។ ចំពោះសេង ស្រឿនវិញប្រកួតចុងក្រោយជាមួយថៃឈ្នះជៀន រ៉ប់(Jean Rob)ដោយពិន្ទុ ។ចំពោះ
ការប្រកួតមួយនេះគឺជាការងារធ្ងន់សម្រាប់សេង ស្រឿនហើយតើអ្នកប្រដាល់កម្ពុជារូបនេះធ្វើបានសម្រេចឬទេ ?
ចំពោះការប្រកួតជម្រុះជុំទី១ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវិញនោះ
មិត្ត ស៊ីណាតក្លិបកងរាជអាវុធហត្ថស្រុករុក្ខគីរីខេត្តបាត់ដំបង ប្រកួតជាមួយលី តក់ក្លិបតាព្រហ្មមានជ័យ ។
មានអ្នកប្រដាល់ចំនួន១២រូបហើយដែលខ្ទាតចេញ ពីការប្រកួតហើយក៏មាន១២រូបដែរដែលបានកក់កៅអីឡើង
ទៅប្រកួតវគ្គជម្រុះជុំទី២ទៀត ។ រវាងលី តក់ និងមិត្ត ស៊ីណាតនរណានៅនរណាទៅនោះមិនអាចទស្សទាយទុកមុន
បានឡើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សេក សារ៉ាន់ក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រ
ដាល់ម៉ៅ ប៉ោកមកពីក្លិបខេត្តរតនគីរី ។
អ្នកប្រដាល់ទាំង២រូបនេះមានឈ្មោះបោះសម្លេងគ្រាន់បើ ពិសេសគេមានភាពអំណត់ខ្ពស់ និងហ៊ានប្ដូរកែងគ្នា
ដោយគ្មានញញើត ។ម៉ៅ ប៉ោកឬសេក សារ៉ាន់ដណ្ដើមបានកៅអីសម្រាប់ជុំទី២ ?