លន បញ្ញាស្វាគមន៍ឆាវ វ៉ាលីត
ភ្នំពេញ:អ្នកប្រដាល់កម្ពុជាលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ បានប្រកាសស្វាគមន៍អ្នកប្រដាល់
ថៃឆាវ វ៉ាលីត(Chhav Vallit)លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២០មេសានេះ ។
នេះជាជំនួបលើកទី២បន្ទាប់ជួបគ្នាលើកដំបូង អ្នកប្រដាល់ថៃរូបនេះចាញ់បញ្ញាទាំងមិនអស់ចិត្ត ។ សម្រាប់
ការជួបសងសឹកលើកទី២នេះក៏មិនទំនង ថាអ្នកប្រដាល់ថៃរូបនេះអាចធ្វើបាន សម្រេចនោះឡើយ ។បញ្ញាគេជាអ្នកប្រ
ដាល់ជើងថ្មីមែនតែគេមានផ្លែវ៉ៃល្អ ពិសេសគេទើបតែដណ្ដើមបានខ្សែក្រវាត់មួយ មកគ្រប់គ្រងទៀតផង ។
ចំពោះឆាវ វ៉ាលីតគេក៏ជាអ្នកប្រដាល់មិនខ្សោយដែរ ជាមួយនឹងរបៀបការពារដ៏អស្ចារ្យនោះគេវ៉ៃចេញបាន
រហ័សគេល្អទាំងស្នៀតដៃ និថ ងស្នៀតជើងពិសេសគេវ៉ៃដោយចិត្តត្រជាក់ទៀតផង ។
នេះជាជំនួបមួយដែលទាំងសសងខាងទោះបីនរណាចាញ់ ឬ ឈ្នះក៏សុទ្ធតែទ្រមខ្លួនដូចគ្នា ។នរណាជាអ្នកឈ្នះ
ក្នុងការប្រកួតនេះ ?