ទៅទិញគ្រឿងញៀនយកមកលក់ មិនទាន់បានលក់ផង សមត្ថកិច្ចប៉ូលិសក្រួចជាប់
កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែមេសានេះ ស្ដីពីករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅ ក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៩នេះ ដោយចាប់ឃាត់ខ្លួនបាន២នាក់ក្នុងចំណោមគូកន៤នាក់។
ចំពោះជនសង្ស័យ០៤នាក់នោះរួមមាន៖
១/ ឈ្មោះបាន ពិសែ (ហៅអាក្បាលធំហៅអាញ៉ែ) ភេទប្រុស អាយុ២៥ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
២/ឈ្មោះឆែម រដ្ឋា ហៅខ្ចៅ ភេទប្រុសអាយុ២៤ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិពពាលខែឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
៣/ ឈ្មោះតោ សុផារិន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ(ខ្មែរ) មានមុខរបរកសិករ មានទីលំនៅ បច្ចុប្បន្ន ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)
៤/ឈ្មោះស៊ុម ធារាជ្យ ភេទប្រុសអាយុ២៥ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិពពាលខែឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល(គេចខ្លួន)
ចំពោះវត្ថុតាងចាប់យករួមមាន:
១/-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៩កញ្ចប់
២/-ទូរស័ព្ទដៃចំនួន០២គ្រឿង
អិនចុចពិល ពណ៏ស០១គ្រឿង
ពណ៏ខៀវមួយគ្រឿង
៣/-កន្ត្រៃចំនួន០១
៤/-ដែកកេះចំនួន០៥
៥/-សម្ភារះប្រើប្រាស់នឹងវិុចខ្ចប់មួយចំនួន។
លោកអធិការបាននិយាយរៀបរាប់អោយដឹងថា នៅថ្ងៃខែឆ្នាំ
ខាងលេីនោះ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយ កំលាំងផ្នែកប្រឆាំងបទល្មេីសគ្រឿញៀនស្រុកកៀនស្វាយ ធ្វើការល្បាតនៅក្នុងភូមិសាស្រ្ដឃុំដីឥដ្ឋក៏ ឃើញឈ្មោះបាន ពិសែ ហៅអាក្បាលធំហៅអាញ៉ែ
ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល រត់ចេញពីចំការស្វាយនៅក្រោយផ្ទះរបស់ខ្លួន ពេលនោះកំលាំងសម្ថកិច្ចយើង បានដេញប៉ផាប់ចាប់ប៉ភីងរហូតដល់ មាត់បឹងធំនាក្រោយភូមិពពាលខែ ទើបឃាត់ខ្លួនជនសង្ស័យឈ្មោះបាន ពិសែ បាននឹងដកហូតវត្ថុតាងខាងលើ ដែលជនសង្ស័យឈ្មោះបាន ពិសែ យកទៅលាក់នៅក្នុងគុម្ពស្លឹកក្រៃពេលនោះ កំលាំងបាននាំជនសង្ស័យឈ្មោះបាន ពិសែ មកសួរនាំ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះបាន ពិសែ បានសារភាពគ្មានលាក់លៀមថា (ថ្នាំញៀនចំនួន០៩កញ្ចប់តូចខាងលើគឺឈ្មោះតោ សុផារិន ភេទប្រុសអាយុ៣៤ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពាលខែឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល បានទៅទិញមកពីឈ្មោះស៊ុម ធារាជ្យ ភេទប្រុសអាយុ២៥ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពាលខែឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ហើយឈ្មោះតោ សុផារិន បានយកថ្នាំញៀនខាងលើ មកប្រគល់អោយខ្លួន ដើម្បីលក់បន្តក្នុងមួយកញ្ចប់តំលៃ៤០០០០៛(បួនម៉ឺនរៀល)តែមិនទាន់បានលក់ផង ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីសួរនាំរួចកំលាំងសមត្តកិច្ចក៏បន្តទៅផ្ទះឈ្មោះតោ សុផារិនទៀត ប៉ុន្តែឈ្មោះខាងលើនេះបានរត់គេចខ្លួនបាត់ ពេលនោះក៍ឃើញឈ្មោះ ឆែម រដ្ធា ហៅខ្ចៅ ភេទប្រុស ដែលជាមុខសញ្ញាជួញដូរថ្នាំញៀន ហើយសមត្ថកិច្ចក៍បានឃាត់ខ្លួនឈ្មោះ ឆែម រដ្ធា ហៅខ្ចៅ រួចក៍ បញ្ចូនជនសង្សយ័ទាំង២នាក់ រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់៕