ប្រមុខកីឡាប៉ូលីសសង្ឃឹមដណ្ដើមបាន មេដាយមាស១០០គ្រឿង ក្នុងការប្រកួតកីឡាជាតិលើកទី៣
ភ្នំពេញ:លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេង ប្រធានអង្គភាពកីឡា ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបាន ដាក់ក្ដីសង្ឃឹមថាការប្រកួតកីឡាជាតិលើកទី ៣ ឆ្នាំ ២០២០ក្រុមកីឡាក្រសួង
មហាផ្ទៃប្ដេជ្ញាដណ្ដើម មេដាយមាសឲ្យបាន១០០គ្រឿងយ៉ាងតិច ។
លោកបង្ហាញនូវការជឿជាក់បែបនេះដោយសារតែពេលនេះ លោកពង្រឹងកីឡាថ្នាល ហើយពេលនេះពួកគេកំ
ពុងតែមានសមត្ថភាពល្អ និង មានវិន័យក្នុងការហ្វឹកហាត់ ។ លោកឧត្តមសេនីយ៍បញ្ជាក់ថា ដើម្បីឲ្យកីឡាខ្លាំងត្រូវតែ
មានការលើកទឹកចិត្ត ពិសេសត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ។
ហ្វឹកហាត់ដោយមានការប្រកួតច្រើននោះ គឺជាការពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនី ។ អ្នកប្រកួតបាន លទ្ធផលល្អគេកាន់ តែមានទឹកចិត្តហ្វឹកហាត់ តែចំពោះអ្នកដែលមិនបាន ទទួលលទ្ធផលល្អត្រូវតែលើកទឹកចិត្តដល់ពួក
គេដើម្បីឲ្យគេកាន់តែព្យាយាម ហ្វឹកហាត់បន្ថែម ។
សូមបញ្ជាក់ថាកាលពីប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ក្រសួងមហាផ្ទៃដណ្ដើមបានចំណាត់ថ្នាក់លេខ២
ដែលកាលនោះរាជធានីភ្នំពេញ បានលេខ១ដោយដណ្ដើមបាន មេដាយសរុប១០២គ្រឿង គឺមាស៤១គ្រឿង ប្រាក់៣៤
គ្រឿង និង សំរិទ្ធ២៧គ្រឿង ។
ក្រសួងមហាផ្ទៃដែលឈរនៅចំណាត់ថ្នាក់លេខ២នោះ បានមេដាយ សរុបចំនួន៥៩គ្រឿង ដែលក្នុងនោះមេដាយមាស ចំនួន២៨គ្រឿង ប្រាក់១៦គ្រឿង និងសំរិទ្ធ១៥គ្រឿង ។ក្រសួងការពារជាតិដែល ឈរនៅចំនាត់ថ្នាក់លេខ៣បាន មេដាយសរុបចំនួន៥៥គ្រឿង ក្នុងនោះមេដាយមាសចំនួន២២គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ១៦គ្រឿង ។
ប្រកួតកីឡាជាតិលើកទី២ឆ្នាំ២០១៨ក្រសួងមហាផ្ទៃឡើង ឈរនៅចំណាត់ថ្នាក់ទី១ដោយដណ្ដើម បានមេដាយមាស៨៣គ្រឿង ប្រាក់៤៣គ្រឿង និងសំរិទ្ធ២៣គ្រឿងសរុប១៤៩គ្រឿង។ រាជធានីភ្នំពេញដែលធ្លាក់ មកចំណាត់ថ្នាក់លេខ២នោះបាន មេដាយសរុបចំនួន១២៤គ្រឿង ដែលក្នុងនោះមាស៤២គ្រឿង ប្រាក់៣៦គ្រឿង និងសំរិទ្ធ៤៦គ្រឿង។
ការពារជាតិដែលឈរនៅ ចំណាត់ថ្នាក់លេខ៣ទៀតនោះ បានមេដាយសរុប ចំនួន៦៧គ្រឿងក្នុងនោះ មាស៣៣គ្រឿង ប្រាក់១៨គ្រឿង និង សំរិទ្ធ១៦គ្រឿង ។
ជាមួយនឹងការកើនឡើងនូវចំនួន មេដាយបែបនេះ លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងសង្ឃឹមថា នឹងរកបាន មេដាយមាស យ៉ាងតិចបំផុត១០០គ្រឿង នាឆ្នាំ២០២០ ក្នុងការប្រកួតកីឡាជាតិលើកទី៣ ។