ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ឺន មេឃា និង កូយ ឡាយប្រកាសបង្ក្រាបអ្នកប្រដាល់ថៃ

125


ភ្នំពេញ:លើសង្វៀនWurkzរសៀលថ្ងៃទី២១មេសា អ្នកប្រដាល់កម្ពុជាម៉ឺនមេឃា សមាគមប្រដាល់ក្រសួងការពារជាតិ ប្រកាសប្រកួត ជាមួយអ្នកប្រដាល់ថៃស៊ូភើ ពែក ។
ពយកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះ គេទើបតែមកប្រកួតនៅស្រុកខ្មែរជា
លើកដំបូងនេះទេ ។ មិនមាននរណាដឹងថា គេខ្លាំងឬខ្សោយនោះទេ តែបើតាមការឲ្យដឹងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំ
អ្នកប្រដាល់បរទេស មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាស៊ូភើ ពែកនៅស្រុកថៃ គេជាអ្នកខ្លាំងក្នុងចំណោមអ្នក
ខ្លាំង ។ ចំពោះប្រដាល់កម្ពុជាម៉ឺន មេឃាវិញនោះគេក៏ជាអ្នកខ្លាំងមួយរូបដែរ គេមានកណ្ដាប់ដៃធ្ងន់រហ័ស ទាត់ចេញ
បានលឿន និងជង្គង់ធ្ងន់ ។
ម៉ឺន មេឃាគេមានប្រវត្តិប្រកួតចំនួន៣៧ដង ឈ្នះ៣៣ដង និងចាញ់៤ដង ។ ចំពោះស៊ូភើ ពែកវិញគេមានប្រ
វត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៨ដង ចាញ់៨ដង ។ នេះជាជំនួបដំបូងរបស់អ្នកប្រដាល់ទាំង២រូបនេះ ។ជើងខ្លាំងស៊ូភើ
ពែក អាចតស៊ូជាមួយម៉ឺន មេឃាដល់ទឹកទី៥ ឬទេ ?
កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ថៃចេន ស៊ើក(Chen Soek) ។ អ្នកប្រដាល់
ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ ។
កូយ ឡាយមួយរយៈនេះគេវ៉ៃបាន អស្ចារ្យណាស់ ទោះបីគេចាញ់ឬឈ្នះ ក៏គេធ្វើឲ្យគូប្រកួតទ្រមខ្លួនខ្លួនដែរ ។
ចំពោះចេន ស៊ើកវិញគេធ្លាប់មក ប្រកួតនៅស្រុកខ្មែរ២-៣លើកដែរ ។ ការប្រកួតចុងក្រោយរបស់គេនៅស្រុកខ្មែរគឺ
ចាញ់អ្នកប្រដាល់ម៉ឺន មេឃាដោយពិន្ទុ ។
កូយ ឡាយមានប្រវត្តិប្រកួតចំនួន៥០ដង ឈ្នះ៤០ដង និងចាញ់១០ដង ចំពោះអ្នកប្រដាល់ថៃចេន ស៊ើកវិញ
គេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៨ដង ចាញ់១២ដង ។ ជំនួបមួយនេះទាំងសងខាង សុទ្ធតែមានលទ្ធភាពដើម្បី
ឈ្នះដូចគ្នាតែមិនដឹងថា នរណាជួបសំនាងល្អនោះទេ ។រវាងអ្នកប្រដាល់ទាំង២រូបនេះ ទោះនរណាឈ្នះនរណាចាញ់ក៏
ត្រូវតែទ្រមខ្លួនដូចគ្នាដែរ ។

អត្ថបទដែលជាប់ទាក់ទង