ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សម រង្ស៊ី និយាយកុហកច្រេីនដង​ នៅតែមានអ្នកជឿ

108

ភ្នំពេញ៖ ស្របពេលដែលលោក​ប្រធាន​ស្តីទី​ សម​ រង្ស៊ី និងសហការី បានអញ្ជើញទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដេីម្បី​ចូលរួម​សមាជ​អ្នក​ប្រជាធិបតេយ្យ​ និង​មហាបាតុកម្ម​ភ្លេីងទៀន​លេីក​ទី​២​ នៅថ្ងៃទី​១៩​ ខែមេសា​ ឆ្នាំ​២០១៩ អតីតសកម្មជនបក្សសង្គ្រោះជាតិ ធី សុវណ្ណថា បាននិយាយថា លោក សម រង្ស៊ី និយាយកុហកច្រេីនដង​ នៅតែមានអ្នកជឿ។

អតីតសកម្មជនបក្សសង្គ្រោះជាតិ ធី សុវណ្ណថា បានលើកឡើងថា លោក​ សម​ រង្សី​ មានលក្ខណៈពិសេស១​ ដែលមនុស្សធម្មតាគ្មាន គឺ​ “និយាយកុហកច្រេីនដង​ នៅតែមានអ្នកជឿ​“៖
២០១៣​ ស៊ូស្លាប់​មិនចូលសភា​ មិនក្បត់ឆន្ទៈរាស្ត្រ
២០១៤​ បាតុកម្មរហូត​ៗ..ៗ​ បោះឆ្នោតឡេីងវិញ. ៗ
២០១៥​ TVព្រះអាទិត្យ នឹងបេីក២០១៥​,​ ២០១៦…
២០១៦​ ស៊ូស្លាប់រស់​ក្នុងប្រទេស​ ជាមួយ កឹម​ សុខា​

២០១៧​ ៖
-​ គេមិនហ៊ានរំលាយCNRP ទេ
​- បេីរំលាយCNRP នឹងមានមហាបាតុកម្មដ៏ធំ
​-​ CNRP នឹងរស់ឡេីងវិញ​ ខែមករា​ ២០១៨​

២០១៨​៖
​-​ បេីហានបេីកច្រក​ សម​ រង្សី​ នឹងចូលស្រុកភ្លាម​
-​ ស៊ូស្លាប់ចូលស្រុកខ្មែរវិញ​ (ថ្លែងពីប្រទេសកូរ៉េ)​
​-​ កងទ័ពកម្ពុជា​ នឹងបង្វែចុងកាំភ្លេីងដាក់រដ្ឋាភិបាល
-​ CNRP នឹងរស់ឡេីងវិញ​ មុនបោះឆ្នោតជាតិ​
​-​ នឹងគ្មានប្រជាជន​ ចេញទៅបោះឆ្នោតទេ
-​ កឹម​ សុខា​ នឹងត្រូវដោះលែង​ ខែមិនា​ ២០១៩​
បេី​មិនដោះលែង​ សម​ រង្សុី​ សុខចិត្តដេីរចូលគុក​
២០១៩​…​ ។
អតីតសកម្មជនបក្សសង្គ្រោះជាតិ ធី សុវណ្ណថា បានបញ្ញាក់ថា ខាងលេីនេះ​ គឺជាសម្តីកុហក់​របស់លោក​ សម​ រង្សី​
ដែលនាងខ្ញុំបានឮផ្ទាល់ត្រចៀក​ ឃេីញផ្ទាល់ភ្នែក
តែខ្ញុំសង្កេតឃេីញថា​ នៅតែមានអ្នកខ្លះ​ នៅតែជឿ​
ស្រែកគាំទ្រ​ ហោរអបអរសាទរ​ និងទះដៃកងរំពង​ ។ ទាំងនេះជា​ សមត្ថភាពពិសេសរបស់​ លោក​
សម​ រង្សី​ គ្មាននរណាម្នាក់​ អាចធ្វេីដូចគាត់ទេ
សូមកូនខ្មែរជំនាន់ក្រោយ​ កុំយកតម្រាប់តាម​ ។

ចំណែកលោកស្រីមួរ សុខហួរ អតីតតំណាងរាស្រ្តបក្សប្រឆាំង បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១៩មេសា ថា
លោកប្រធាន​ សម​ រង្ស៊ី​ បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង​ហើយ ហើយនឹងបន្តមកប្រទេសកំណើតរបស់គាត់ ក្នុងពេលឆាប់ៗនេះ​ សូមបងប្អូន​ខ្មែរពិសេសយុវជនត្រៀមទទួលលោកប្រធាន​ ដេីម្បីសង្គ្រោះប្រទេសយេីង។

លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអធិប្បាយលើបញ្ហាសង្គមដ៏មានប្រជាប្រិយភាពមួយរូប បានរិះគន់ធ្ងន់ៗទៅលើទណ្ឌិត សម រង្ស៉ី និងបក្ខពួកជុំវិញការចុះទៅធ្វើសកម្មភាពរៃអង្គាសលុយពីពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមរូបភាពធ្វើមហាបាតុកម្មភ្លើងទៀន។
ទណ្ឌិត សម រង្ស៉ី និងបក្ខពួកតែងតែរិះគន់ និងស្តីបន្ទោសរាជរដ្ឋាភិបាលខ្មែរថាអសមត្ថភាពទើបនាំឱ្យមានពលរដ្ឋខ្មែរធ្វើចំណាកស្រុករកការងារធ្វើនៅប្រទេសដទៃរួមទាំងកូរ៉េខាងត្បូងផងដែរ។ លោក សុខ សុគន្ធ បានលើកឡើងថា ប្រសិនបើទណ្ឌិត សម រង្ស៉ី និងបក្ខពួកពិតអាណីតពលករខ្មែរចំណាកស្រុកមែន ពួកគេគួររកវិធីជួយសន្សំលុយរបស់ពលករមិនមែនធ្វើសកម្មភាពរៃអង្គាសលុយរបស់ពលករនោះឡើយ។
ការចេញមករិះគន់របស់លោក សុខ សុគន្ធ បានធ្វើឡើងចំពេលដែលទណ្ឌិត សម រង្ស៉ី រួមនឹងបក្ខពួករបស់ខ្លួន បានទៅចូលរួមបាតុកម្មដែលរៀបចំដោយពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។ មានការលើកឡើងថា វត្តមានរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនៅលើទឹកដីកូរ៉េខាងត្បូង ជារូបភាពចូលរួមធ្វើបាតុកម្ម ដើម្បីទាមទារលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែធាតុពិតជាការធ្វើកម្មវិធីដើម្បីប្រមូលលុយដាក់ហោប៉ៅទណ្ឌិត សម រង្ស៉ី និងបក្ខពួកច្រើនជាង។
លោក សុខ សុគន្ធ បានរិះគន់ទង្វើនេះយ៉ាងដូច្នេះថា «ជារឿយៗ ពួកអាបបេរថោក បាននិយាយថា ចំណាកស្រុកធ្វើការ ជាបញ្ហាសង្គម ដែលជំរុញឲ្យប្រជាជនក្លាយជាទាសករនៅបរទេស។ ទីបំផុតពួកថោកទាបដើរប្រមូលស្រោមសំបុត្រ យកលុយពីខ្មែរចាកចេញទៅធ្វើការនៅបរទេសដោយឥតខ្មាស់អៀនសោះ»។

លោក សុខ សុគន្ធ ក៏ឆ្លៀតពន្យល់ផងដែរថា បញ្ហាចំណាកស្រុកមិនមែនជាថ្មីថ្មោងរបស់ប្រទេសលើពិភពលោកនេះ ហើយគ្រប់ប្រទេសក្នុងពិភពលោក តែងមានចំណាកស្រុក។
អ្នកអធិប្បាយលើបញ្ហាសង្គមដែលកំពុងរស់នៅសហរដ្ឋអាមេរិករូបនេះ បានពន្យល់ដូច្នេះ «ចំណាកស្រុកជាលំហូរ ដែលបង្កើតវិជ្ជមានសម្រាប់មនុស្សច្រើនជាងអវិជ្ជមាន។ ចំណាកស្រុកបានកើតឡើងយូរយាណាស់មកហើយ គឺចាប់តាំងពីសម័យមនុស្សរស់តាមល្អាងភ្នំ ដើរបេះផល្លា និងប្រមាញ់ ដើម្បីចិញ្ចឹមជីវិតម្ល៉េះ។ ចំណាកស្រុកបានកើតមុនវប្បធម៌កសិកម្មក្នុងពិភពលោកនេះទៅទៀត»។

គណបក្ស សង្គ្រោះ ជាតិ ប្រចាំ នៅ កូរ៉េខាងត្បូង បាន សហការ ជាមួយ អង្គការ Asia Human Rights and Peace Forum (AHPF) រៀបចំ វេទិកា មួយ ពីថ្ងៃ ទី ១៩ ដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩ ។ ស្រប ជាមួយគ្នានេះ ក្រុម អ្នកប្រឆាំង នឹងធ្វើ មហា បាតុកម្ម ទ្រង់ទ្រាយ ធំ ផងដែរ ដែល ហៅថា មហា បាតុកម្ម ភ្លើងទៀន ។ 
 
លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជន កម្ពុជា  បានថ្លែង ថា មហា បាតុកម្ម នេះ ស្ថិតនៅក្រោម ការរៀបចំ របស់ យុវជន ប្រឆាំង តែ ម្នាក់ – ពីរ នាក់ និង មានការ ចូលរួម ពី មនុស្ស មួយចំនួន តូច ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ ខំ បំប៉ោង ថា មាន អ្នកចូលរួម មកពី គ្រប់ទិសទី នៅលើ ពិភពលោក ។ លោក បាន សរសេរ ក្នុង បណ្តាញ ទំនាក់ទំនង តេ ឡេ ក្រាម បែបនេះ ថា « បើតាម ការឃោសនា បំប៉ោង  អាច នឹង ផ្អៀង ប្រទេស កូរ៉េខាងត្បូង នេះ ជាមិនខាន ។  ក៏ប៉ុន្តែ  ការពិត មាន មនុស្ស មកពី ប្រទេស នេះ ១ ឬ ២ នាក់  ពី ប្រទេស នោះ ១ ឬ ២ នាក់ ដែល សរុប ទៅបាន មួយ ដំបរ ស្វា ប៉ុណ្ណោះ បានសេចក្តីថា មិនបាន ស្មើនឹង ប្រជា ពុទ្ធបរិស័ទ ទៅ បុណ្យចូលឆ្នាំ នៅ វត្ត មួយ ផង » ។ 
 
អ្នកនាំពាក្យ គណបក្សកាន់អំណាច បានចាត់ទុក មហា បាតុកម្ម នេះ ថា គ្មានអ្វី ក្រៅតែពី ទៅ ជួបជុំគ្នា ជេរប្រមាថ និង បរិហាកេរ្តិ៍ សម្អុយ ជាតិ សាស ន៏ ខ្មែរ ខ្លួនឯង នោះទេ ។
 
កាលពី អំឡុង ខែកក្កដា ឆ្នាំ ២០១៨ គណបក្សប្រឆាំង ប្រចាំ នៅ កូរ៉េខាងត្បូង បានធ្វើ មហា បាតុកម្ម ភ្លើងទៀន នេះ ម្តង រួម ក ហើយ ៕ 

អត្ថបទដែលជាប់ទាក់ទង