ម្ចាស់ខ្សែក្រវាត់លន បញ្ញាវេទនាដោយសារ អ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា
ភ្នំពេញ:ជំនួបលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី២០មេសាអ្នកប្រដាល់កម្ពុជាលន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ ដែលទើបតែដណ្ដើមបានខ្សែក្រវាត់ថ្មីៗនោះ វេទនាដោយសារអ្នកប្រដាល់វ័យចំ
ណាស់ថៃរ៉េ ដា(Re Da) ។
ក្នុងការប្រកួត៥ទឹកនោះនៅទឹកទី១និងទឹកទី២រ៉ា ដាបានធ្វើឲ្យបញ្ញាវិះតែនឹងខូចជើងទៅហើយ តែចាប់ពីទឹកទី៣ទៅអ្នកប្រដាល់ថៃរូបនេះ ស្រុតកម្លាំងហើយថែមទាំងកំពស់របស់គេចាញ់ប្រៀបរ៉េ ដាផងនោះគេចាញ់ប្រៀបបញ្ញារហូត ។ទោះបីគេចាញ់ប្រៀបក៏ពិតមែនតែកណ្ដាប់ដៃរបស់គេ បានធ្វើឲ្យបញ្ញាស្ទើរតែវង្វេងម្ដងៗដែរ ។
រ៉េ ដាចាញ់ប្រៀបជង្គង់របស់លន បញ្ញាតែប្រសិនបើកំពស់ស្មើគ្នាវិញនោះទំនងជាបញ្ញាកាន់តែវេទនាជាងនេះ បាត់ទៅហើយ។ ការប្រកួតនេះប្រសិនបើក្រៅពីបញ្ញាក៏ត្រូវសន្លប់ ដោយសារអ្នកប្រដាល់វ័យចាស់ឆ្លងដែនរូបនេះបាត់ទៅហើយ ។ ទោះជាយ៉ាងណាក៏បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះលន បញ្ញាជាអ្នកឈ្នះលើអ្នកប្រដាល់ថៃរូបនេះដោយពិន្ទុ ។
យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធបានប្រើកណ្ដាប់ដៃផ្ដូលអ្នកប្រដាល់ថៃយុតា ឆៃ(Yutta Chhai)ឲ្យដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។
តាមពិតអ្នកប្រដាល់ថៃរូបនេះក៏វ៉ៃល្អដែរ តែមុខគេជ្រាយទើបមិនអាចតស៊ូជាមួយកណ្ដាប់ដៃរបស់យុគ យក្សផ្លែបាននោះ ។