ក្រុមទីទុយចេញរកស៊ីពេលយប់ជាប់អន្ទាក់ ប៉ូលិសឫស្សីកែវ
ភ្នំពេញ៖លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងនៅព្រឹកថ្ងៃទី២១ខែមេសានេះ ដោយស្តីពីលទ្ទផលបង្រាបជាក់សែ្តងករណីប៉ុនប៉ងលួច ( លួចម៉ូតូ )កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោងជិត១១យប់ដោយមានជនសង្ស័យម្នាក់ប៉ុនប៉ងចូលលួចម៉តូ នៅចំណុចផ្ផ្លូវរថភើ្លង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ១បានប្រជាពលរដ្ធស្រែកផ្អើលឆោរឡោរក៏ កំលាំងល្បាតខណ្ឌ និងប៉ុសិ្តបានធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់។
ឈ្មោះ ឆុន វណ្ណី ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខែ្មរ ស្នាក់នៅផ្ទះជួលក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក១ (ឃាត់ខ្លួន)មានសារធាតុញៀន ។
សម្ភារ ដកហូតរួមមាន ដែកសំប៉ែតចុងស្រួចចំនួន០១ កូនសោខ្សៀលេខ៨ចំនួន០១ ។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំ ខាងលើកំលាំងល្បាតខណ្ឌ និងប៉ុស្ត៍សិ្តកំពុងធើ្វសកម្មភាពល្បាតក្នុងមូលដា្ឋនក៏មានស្រែកផ្អើលឆោរឡោរថាចោរៗក៏សម្ថកិច្ចយើងបានអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យ១នាក់និងធ្វើការត្រួតពិនិត្យឃើញមានសោឆ្កឹះម៉ូតូ។
ចំពោះមុខអធិការដ្ធានបានស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕