សមត្ថកិច្ចប៉ូលិសឃាត់ខ្លួនយុវជន២នាក់ ករណីគ្រឿងញៀន
ភ្នំពេញ៖លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹងនៅព្រឹកថ្ងៃទី២១ខែមេសានេះ ដោយស្ដីពីលទ្ធផលនៃការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩វេលាម៉ោងជិត១០យប់ ដោយកំលាំងជំនាញខណ្ឌសហប៉ុស្តិបានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវបេតុង ក្រុមទី៩ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ជាលទ្ធផលកំលាំងជំនាញខណ្ឌ និងប៉ុសបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់។
១ ឈ្មោះ ណាត សុណាន់ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅក្នុងហាងនំបុ័ងភ្នំពេញ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបកម្មករ។
២ ឈ្មោះ សោម វុទ្ធី ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមានទីលំនៅផ្ទះជួលភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។មុខរបកម្មករ។
ជនសង្ស័យទាំងពីរនាក់ខាងលើ បានប្រព្រឹត្តអំពើរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
សម្ភារដកហូតមាន ១ ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ ២ ម៉ូតូចំនួន០១គ្រឿងម៉ាក់ស្មាស់វីពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២ ១ ៦២ ៤៦។
ចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិ៕