ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដឹកទឹកស្អាតចែកពលរដ្ឋនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ដែលជួបបញ្ហាខ្វះទឹកស្អាតនៅរដូវប្រាំងនេះ

104

ភ្នំពេញ៖នៅថ្ងៃអាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ លោកនុត ពុធ់ដារា អភិបាលខណ្ឌដង្កោបានដឹកនាំមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ ចុះពិនិត្យការចែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដែលកំពុងខ្វះខាតទឹកស្អាតនៅរដូវប្រាំងនេះ។
មន្ត្រីសាលាខណ្ឌបានឱ្យដឹងថា៖ដោយសាររដូវប្រាំងក្តៅហួតហែងខ្លាំង បណ្តាលឲ្យប្រភពទឹកក្នុងសង្កាត់ព្រៃវែង ទទួលរងនូវការរាំងស្ងួត អណ្តូងមិនចេញទឹក ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់ រដ្ឋបាលខណ្ឌដង្កោ ក៏ដូចជាគណបក្សខណ្ឌ ដោយសហការជាមួយ ក្រុមពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនស្រាបៀរកម្ពុជា ដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតមកដល់ថ្ងៃទី២១នេះ ដោយប្រើប្រាស់ទឹកអស់ចំនួន ប្រមាណ ២០ម៉ឺនលីត្រ។
ខ្ញុំក៏បានចុះពិនិត្យគុណភាពទឹកដែលបានចែកជូនប្រជាពលរដ្ឋ ជាទឹកស្អាតរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ អាចទទួលបាន ហើយបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋឲ្យចេះរក្សាទឹកទុកឲ្យបានត្រឹមត្រូវ និងប្រើប្រាស់ដោយសន្សំសំចៃ ដោយសាររដូវប្រាំងក្តៅខ្លាំង ដូច្នេះតម្រូវការទឹកក៏មានច្រើន។ រដ្ឋបាលខណ្ឌ និងគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ នឹងនៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់រហូតដល់រដូវវស្សាចូលមកដល់ ព្រមទាំងជួយសម្រួលដល់ការលំបាកនានារបស់បងប្អូនផងដែរ។

ក្នុងឱកាសនោញបងប្អូនប្រជាពលរដ្ឋ បានសំដែងនូវអំណរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខណ្ឌ ដែលបានយកចិត្តទុកដាក់គិតគូរពីការលំបាក និងតម្រូវការរបស់ពួកគាត់ ហើយជានិច្ចកាលតែងបានចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនពួកគាត់ជាប់ជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង