ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដុះបណ្ដាលគ្រូគុនដាវកម្រិត១ ដំណាក់កាលទី១

110


ភ្នំពេញ:សហព័ន្ធកីឡាគុនដាវកម្ពុជាបានបើវគ្គបណ្តុះ បណ្ដាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ដំណាក់ កាលទី១
ដែលចាប់ផ្ដើមពីថ្ងៃទី១៩ និងបញ្ចប់នៅថ្ងៃទី២១មេសា ។
វគ្គនេះមានសិក្ខាកាមចូលសិក្សាចំនួន១៥រូប ដែលក្នុងនេះ៤រូប មកពីខេត្តសៀមរាប ៤រូបនៅរាជធានីភ្នំពេញ
ដែលជាគ្រូអប់រំកាយកីឡានិង៧រូបទៀត មាន៣រូបជាគ្រូបង្វឹកដែល មិនទាន់មានអាជ្ញាប័ណ្ណកីឡាករ៣រូបជាកីឡាករដែលអភិវឌ្ឍន៍ ខ្លួនឲ្យទៅជាគ្រូបង្វឹកនិងមួយរូបទៀតជាអ្នកស្ម័គ្រចិត្ត ។
លោកសុខ អាងដែលជាអគ្គលេខាធិការរបស់ សហព័ន្ធបានឲ្យដឹងថា វគ្គនេះធ្វើឡើងដោយប្រប្រាស់ថវិកាក្រ សួងអប់រំយុវជន និង កីឡា និងថវិកាផ្ទាល់របស់សហព័ន្ធ ។
លោកបន្តថាវគ្គនេះបណ្ដុះបណ្ដាលដោយ គ្រូជនជាតិបារាំង គឺលោកBruno Gaby ។ វគ្គនេះរៀបចំឡើងខុស
ពីវគ្គសិក្សានានា ដែលសហព័ន្ធជាតិនានា រៀបចំកន្លងមក គឺសហព័ន្ធបែងចែកជា៤ដំណាក់កាល ដោយដំណាក់កាល
នីមួយៗមានរ យៈពេលពី៣ទៅ៥ថ្ងៃ ។
វគ្គនេះជាដំណាក់កាលទី១ ដែលបញ្ចប់នៅថ្ងៃទី២១មេសា ។ដំណាក់កាលទី១នេះ សិក្សាពីប្រវត្តិនិងមូលដ្ឋាន គ្រឹះនៃកីឡាគុនដាវ ។ ដំណាក់កាលទី២ ដែលនឹងធ្វើនៅដើមខែមិថុនាឆ្នាំ២០១៩នេះ និងសិក្សាពីបច្ចេកទេសបង្ហាត់ បទ បញ្ជានៃការប្រកួត វិធីការពារការគ្រោះថ្នាក់ ជាយថាហេតុនៅពេលហ្វឹកហាត់ និង ប្រកួត ។
ដំណាក់កាលទី៣ដែលធ្វើនៅអំឡុង ខែកញ្ញាសិក្សាពីបច្ចេកទេស កលល្បិច ការស្ដារកម្លាំង របៀបប្រើប្រាស់ សម្ភារៈ ការជួសជុល និងការកែឆ្នៃសម្ភារៈហ្វឹកហាត់សម្រាប់តំបន់ខ្វះខាត ។
ដំណាក់កាលទី៤ ដែលធ្វើនៅខែវិច្ឆិកា គឺសិក្សាពីការចូលរួមប្រកួត ការរៀបចំការប្រកួតដោយប្រើ និងមិនប្រើ ឧបករណ៍ ការស្វែងរកអ្នកឧបត្ថម្ភ និង របៀបទំនាក់ទំនងជាតិ និង អន្តរជាតិ ។ សូមបញ្ជាក់ថានៅរាល់ការសិក្សា
បញ្ចប់ដំណាក់កាលនីមួយៗ មិនមានចែកវិញ្ញាបនប័ត្រឡើយ តែបន្ទាប់ពីបញ្ចប់ការសិក្សាទាំង៤ ដំណាក់កាលសិក្ខាកាម
នឹងបានទទួលវិញ្ញាបនប័ត្រថ្នាក់ជាតិ សម្រាប់គ្រូកម្រិត ១ ។
បន្ទាប់ពីបញ្ចប់ដំណាក់កាលនីមួយៗ សហព័ន្ធនឹងបន្តធ្វើការជាមួយ គ្រូអប់រំកាយនិងកីឡាតាមគ្រឹះស្ថានសិក្សានានា ដើម្បីចូលរួមផ្សព្វផ្សាយ និងបង្ហាត់ដល់សិស្ស ដោយសហព័ន្ធជួយផ្ដល់ នូវសម្ភារៈហ្វឹកហាត់ជូនដល់គ្រឹះស្ថានសិក្សាទាំងនោះ ។ សាលានីមួយៗអាចទទួលបាន សម្ភារៈហ្វឹកហាត់ពី៤ទៅ៦ឈុត ។
លោកសុខ អាងបានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ឈុតហ្វឹកហាត់ដែល ផលិតនៅប្រទេសចិន មួយឈុតចាប់ពី ៥០០ទៅ៦០០ដុល្លារឯណោះ ។ចំពោះឈុតសម្រាប់ប្រកួត តម្លៃចាប់ពី៧៥០ដុល្លារ ដល់ជាង២.០០០ដុល្លារគឺថ្លៃៗខ្លាំង ណាស់ ។

អត្ថបទដែលជាប់ទាក់ទង