ប្តីប្រមឹក ទាញពូថៅកាប់សម្លាប់ប្រពន្ធស្លាប់ និងកូនប្រុសរបួសធ្ងន់
កំពង់ឆ្នាំង៖ បុរសម្នាក់ដែលស្រវឹងជោកជាំជារៀងរាល់ថ្ងៃបានទាញពូថៅ កាប់សម្លាប់ប្រពន្ធស្លាប់នៅនឹងកន្លង និងកូនប្រុសរងរបួសធ្ងន់ ដោយការតែភ្លើងប្រច័ណ្ឌ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ០០នាទី បានកើតមានករណីហឹង្សាក្នុងគ្រួសារ នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ បង្កឡេីងដោយជនសង្ស័យ ឈ្មោះ តូច ញ៉ន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកពូថៅវាយទៅលើប្រពន្ធឈ្មោះ សូរ ធីម អាយុ៤៦ឆ្នាំ បណ្ដាលអោយស្លាប់ និងកូនប្រុស ឈ្មោះ ញិប សុគុណ អាយុ០៩ឆ្នាំ រងរបួស ។
មូលហេតុដោយសារស្រវឹងស្រា និងប្រច័ណ្ឌប្រពន្ធ ។
ក្រោយកេីតហេតុកម្លាំងនគរបាលប៉ុស្តិ៍អញ្ចាញរូង បានឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕