ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ ជំនាញគាស់ទូដែក ត្រូវបានឃាត់ខ្លួន

73

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ដែលជំនាញខាងគាស់ទូដែក ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបានហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីនៅថ្ងៃទី 21 ខែមេសានេះ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ ស្រាល រាជធានីភ្នំពេញ សូមគោរពរាយការណ៍ នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ និង ២០ នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់ទ្វារ និងទូដែកយកគ្រឿងអលង្ការ) នៅចំណុចផ្ទះលេខ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ០៧ និង ៣០ នាទី និងចាប់យកវត្ថុតាង ជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរមាន៖
ជនសង្ស័យ
១-ឈ្មោះ ព្រុំ សារិទ្ធ ហៅ ហាន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ
មុខរបរ មិនពិតប្រាកដ
២-ឈ្មោះ វង្ស សុជាតិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប ។
វត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ សេរី ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HL ៥៦២៨
ទូដែកចំនួន ០១ (រក្សាទុកនៅផ្ទះជនរងគ្រោះ) ដែកគាស់ចំនួន ០២ ដើម ឈើជ្រុងទំហំ ៤គុណ ៤ ចំនួន ០២ ដើម (មួយដើមប្រវែង ១៨០ សង់ទីម៉ែត្រ) ចបជីកចំនួន ០១ ,កាំបិតប៉័ងតោចំនួន ០៣ អង្រែថ្មបុកគ្រឿងចំនួន ០១ ។
ជនរងគ្រោះ ឈ្មោះ ហ៊ សុទ្ធី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ សម្ភារៈបាត់បង់ ខ្សែកធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនទម្ងន់ ០៦ ជី ចំនួន ០៣ ខ្សែ) កងដៃធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនដាំត្បូងទម្ងន់ មួយតម្លឹង)
ចិញ្ជៀនធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីន ០១ វង់ ទម្ងន់ ០៥ ជី) ក្រវិលធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនស ទម្ងន់ ០៣ ជី) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង