ក្នុងថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ លោកឃួង ស្រេង ដឹកនាំមហាជន និងក្រុមយុវជនរាជធានី យ៉ាងគគ្រឹកគគ្រេង
ភ្នំពេញ ៖ ក្នុងថ្ងៃបើកឆាកដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ជាមួយនិងការប្រារព្ធខួបទី៦៧ នៃខួបកំណើតគណបក្សប្រជាជនកម្ពុជាត្រូវបានជួបជុំរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកចូលរួមប្រមាណជាង ៦ ម៉ឺននាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ។
កម្មវិធី បើកយុទ្ធនាការឃោសនាជាទ្រង់ទ្រាយធំនេះបានចាប់ផ្តើមឡើងនៅម៉ោង ៧ ព្រឹក ហើយនៅម៉ោង ៩ ក្បួនឃោសនាក៏បានចេញដំណើរពីកោះពេជ្រដោយប្រើប្រាស់រថយន្ត ១.៧២០ គ្រឿង ម៉ូតូ ១៤.៤០០គ្រឿង ដោយចេញពីកោះពេជ្របំបែកទៅតាមខណ្ឌរៀងៗខ្លួន។
ដោយឡែកសម្រាប់លោកឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំមហាជននិងក្រុមយុវជនរាជធានីយ៉ាងគគ្រឹកគគ្រេង ដោយចេញពីកោះពេជ្រនៅម៉ោង៩ព្រឹក ឆ្ណោះមកកាន់ផ្លូវព្រះស៊ីសុវត្តិ មកក្រោមស្ពានជ្រោយចង្វា បត់ឡើងមករង្វង់មូលគួចកាណុង បត់មកផ្លូវ៧០ និងផ្លូវ២៧៣ទំនប់ទួលគោក បន្តឡើងមកផ្លូវ៥១៦ មកកាន់ផ្លូវ៣៣៧ បត់មកផ្លូវ៥៩៨ រួចបត់ស្តាំមកកាន់ផ្លូវ១៩៨៦ ទើបបត់ឆ្វេងមកផ្លូវហាណូយ ឆ្លងកាត់ក្រោមស្ពានអាកាសដីហុយ មកផ្លូវណតប្រីត ឆ្លងមកផ្លូវទ្រង់មាន ទើបបន្តបទស្តាំទៅឡើងផ្លូវចោមចៅហៅផ្លូវវេង ស្រេង ឆ្ពោះទៅរង្វង់មូលចោមចៅ រួចបន្តទៅផ្លូវជាតិលេខ៤ រួចបទទៅផ្លូវកប់ស្រូវ បញ្ចប់កម្មវិធីតែម្តង៕