ឆ្លងចរន្តអគ្គិសនីបឆេះអគារ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អេស៊ា ផេស៊ីហ្វិកនិង អគារ Domino Pizzaរបួសមនុស្ស២នាក់
ឆ្លងចរន្តអគ្គិសនីប្រអប់បណ្តាញបង្គោលខ្សែរភ្លើងឆាបឆេះអគារ ធនាគារ អេស៊ា ផេសុីហ្វិក ហ្វាយនែន ភីអិលសុី Asia Pacific Finance PLCនិង អគារ Domino Pizza ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦កែង៣១៥ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្បែរផ្សារTK ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ឃើញហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងចេញពីធនាគា អេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៉ី រួចរាលដាលដល់ហាងpizza និងបន្តឆេះបង្គោលភ្លើងបន្ថែមទៀត។
នៅក្នុងប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ភ្លាមៗ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់រលត់វិញភ្លាមៗ។នៅក្នុងហេតុការនេះផងដែរ បង្កអោយមានមនុស្សរងរបួសពីនាក់ម្ដាយនិងកូន ដែលម្ដាយគឺជាសន្តិសុខប្រចាំនៅធនាគា ជាប់នៅក្នុងបន្ទប់ប្រចាំការ ត្រូវបានកម្លាំងនគរបាលជំនាញជួយសង្គ្រោះបានភ្លាមរួចបញ្ជូនតាមរយៈម៉ូតូទៅមន្ទីរពេទ្យតែម្ដង។
មកទល់ម៉ោងជាង២រសៀល ថ្ងៃដដែលនេះ រថយន្តពន្លត់អគ្គីភ័យជា ច្រើនគ្រឿងកំពុងអន្តរាគមន៍បាញ់ពន្លត់ បាន១០០ភាគរយហើយ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុចំនួន១៨គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១២គ្រឿង ក្រុមហ៊ុន OCICចំនួន៥គ្រឿង និងក្រុមហ៊ុនCambodia ១គ្រឿង ប្រើប្រាស់បាញ់ពន្លត់អស់រថយន្ត ៨គ្រឿង។ ចំពោះការការខូចខាតនៃអគារទាំងពីរនេះមានតែគ្រឿងតុបតែងខាងក្រៅនិងម៉ាស៉ីនត្រជាក់បន្តិចបន្តួចប៉ុណ្ណោះ មិនបង្កអោយខូចខាតដល់ខាងក្នុងធនាគានឹងហាងនោះទេ ៕