ឧត្តមសេនីយ៍ប្រទេសកាតាបន្តកាន់តំណែង ជាប្រធានសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី
ភ្នំពេញ:ប្រមុខសហព័ន្ធខ្មែរកីឡាអត្តពលកម្មកម្ពុជាស្ម័គ្រចិត្តគឺ លោកអ៊ុក សិទ្ធិជាតិដែលជាអគ្គនាយកកីឡាផង
នោះបានត្រឡប់មកពីទីក្រុងដូហាប្រទេសកាតា ដែលជាកន្លែងរៀបចំមហាសន្និបាត ជ្រើសរើសប្រមុខសហព័ន្ធអត្តពល
កម្មទ្វីបអាស៊ីនោះ ។
ជាមួយនឹងការត្រឡប់មកវិញនេះលោកបានឲ្យដឹងថា មហាសន្និបាតនេះមានតំណាង សហព័ន្ធចំនួន៤៥មកពីទ្វីបអាស៊ី ចូលរួមដែលក្នុងនោះមានទាំងកម្ពុជាផង ។ លោកឧត្តមសេនីយ៍Dahlan Al-Hamad នៃប្រទេសកាតាបាន
ជាប់ឆ្នោតជាប្រធានសមាគមអត្តពលកម្មទ្វីបអាស៊ី(ASIAN Athletics Association)នៅក្នុងមហាសន្និបាតលើកទី
២៣នេះសម្រាប់អាណត្តិពីឆ្នាំ២០១៩ដលឆ្នាំ២០២៣ជាបន្តទៀត ។
បណ្ដាប្រទេសជាសមាជិកទាំង៤៥ដែលចូលរួមបាន គាំទ្រជាឯកច្ឆន្ទក្នុងការគាំទ្រដល់លោកឧត្តមសេនីយ៍
Dahlan Al-Hamadជាប្រធានបន្តសម្រាប់អាណត្តិថ្មី ។