ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សាកលកម្ពុជា៧រូបបរាជ័យក្នុងការប្រកួត បើកទូលាយនៅប្រទេសថៃ

116


​ភ្នំពេញ:អ្នកប្រដាល់សាកលកម្ពុជា៧រូបដែលក្នុងនោះ២រូបជាកីឡាការិនីនោះបានទទួលបរាជ័យនៅជុំទី១ក្នុងព្រឹត្តិការណ៍The 1st Thailand Open International Boxingនៅទីក្រុងបាងកកប្រទេសថៃហើយ ។

​លោកវ៉ែន សុផលគ្រូបង្វឹកកីឡាប្រដាល់ជម្រើសជាតិបានរាយការណ៍ពីទីក្រុងបាងកកប្រទេសថៃដែលជាទីកន្លែងប្រកួតមកថាកីឡាករ-កីឡាការិនីកម្ពុជាសុទ្ធតែចាញ់នៅជុំទី១ទាំងអស់គ្នា ។អ្នកប្រដាល់សៅ រង្សី ទម្ងន់៤៩គីឡូ
ក្រាមដែលជាអ្នកប្រដាល់វ័យក្មេងគួរឲ្យទុកចិត្តនោះបានចាញ់អ្នកប្រដាល់ស្រីលង្កាMutunaka Pedi Geda ។
​អ្នកប្រដាល់បាង ដុនប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាមប្រកួតចាញ់អ្នកប្រដាល់ចិនឈ្មោះChen Zhihao។

អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ណាត សៀកនិនដែលគេស្គាល់ជាទូទៅថាពេជ្រ ម្ទេសខ្មាំងនោះចាញ់អ្នកប្រដាល់ចិនShan Jun អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
​អ្នកប្រដាល់យ៉ុន ដារ័ត្នដែលប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាមនោះប្រកួតចាញ់អ្នកប្រដាល់ស្រីលង្កាPonnaWila Vigawalage Don Drindu Du ។ អ្នកប្រដាល់វី សុភ័ស្សប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនោះប្រកួតចាញ់អ្នកប្រដាល់ឥណ្ឌា Ashish ។

​ចំពោះកីឡាការិនីទាំង២រូបវិញនោះកីឡាការិនីនូវ ស្រីពៅដែលជាកីឡាការិនីគួរឲ្យសង្ឃឹមជាងគេនោះប្រកួតចាញ់កីឡាការិនីឥណ្ឌាNikhat Zareen ។ កីឡាការិនីរូបនេះប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ កីឡាការិនីវី ស្រី
ខួចដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនោះប្រកួតចាញ់កីឡាការិនីឥណ្ឌូនេស៊ីHasanah Huswatun ។

​ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់អ្នកប្រដាល់កម្ពុជាវាស់ស្ទង់សមត្ថភាពព្រោះឆ្នាំនេះជាឆ្នាំស៊ីហ្គេមតែ តាមរយៈការប្រកួតនេះបង្ហាញថាអ្នកប្រដាល់សាកលកម្ពុជានៅមានកម្រិតទាបណាស់ ។ការប្រកួតក្នុងស្រុកមិនមាន
អ្នកប្រដាល់មួយចំនួនបានឆ្លៀតលួចទៅប្រកួតគុនខ្មែរដើម្បីបានលុយកាក់ខ្លះដើម្បីចាយវាយ ។
​ការចេញតៅប្រកួតគុនខ្មែរ និងខ្លះទៀតចេញទៅប្រកួតយុទ្ធសិល្ប៍ចម្រុះដែលគេហៅថាMMA(Mixed Martial Art)នោះហើយដែលធ្វើឲ្យពួកគេវ៉ៃសាកលមិនសូវច្បាស់នោះដែលនេះជាផ្នែកមួយធ្វើឲ្យប្រដាល់សាកល
បង្ហាញពីការស្រុតចុះនោះ ។

អត្ថបទដែលជាប់ទាក់ទង