ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ករណីគ្រឿងញៀន

91

កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី២៣ខែមេសានេះដោយស្ដីពីករណីចុះបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ក្នុងភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០១៩នេះ។
ជនសង្ស័យមាន៖ ០២នាក់(ឃាត់ខ្លួន)ម្នាក់ឈ្មោះ ងួន សំរិត ហៅ ហុីង ភេទប្រុស អាយុ២៥ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)និងម្នាក់ទៀតឈ្មោះ ជា ពន្លក ភេទប្រុសអាយុ២៦ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)
ចំពោះវត្ថុតាងចាប់យករួមមាន:ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១២កញ្ចប់ (ធំ0២កញ្ចប់ មធ្យម០១កញ្ចប់ តូច០៩កញ្ចប់)។
ទូរស័ព្ទដៃចំនួន០៤គ្រឿង អិនចុចពិលកន្ត្រៃចំនួន០២ដែកកេះចំនួន០៦ កាបូប ដាក់លុយចំនួន០១កំប៉ុងជរ័ពណ៌សចំនួន០១សម្ភារះប្រើប្រាស់នឹងវេចខ្ចប់មួយចំនួន។
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហតុខាងលេីកំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកបានសហការណ៏ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំសំរោងធំ ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជួបមុខសញ្ញជួញដូរគ្រឿងញៀនកំពង់ឈរនៅក្បែររបងផ្ទះដោយមានការសង្សយ័ កំលាំងសម្ថកិច្ចបានឃាត់ហើយធ្វើការឆែកឆេរលើខ្លួនជនសង្សយ័រកឃើញ ថ្នាំញៀនចំនួន០១កញ្ចប់នៅក្នុងហោប៉ៅខោជនសង្សយ័ឈ្មោះ ជា ពន្លក ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បន្ទាប់មកក៍បន្តចូលឃាត់ខ្លួនឈ្មោះ ហ៊ាន ម្នាក់ទៀតតែឈ្មោះ ហ៊ាន បានគេចខ្លួនបាត់។
ភ្លេមនោះកំលាំងក៏បន្តឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ ងួន សំរិត(ហុីង)នឹងវត្ថុតាង២កញ្ចាប់តូច។ស្របគ្នានោះកំលាំងបន្ត តាមយកមុខសញ្ញាឈ្មោះឡូញ សង្ហា(ក៏គេចបាត់ទៀត)ក្រោយមក ជំនាញក៏បានសុំគោលការបង្កើតគណះកម្មាការចូលត្រួតពិនឹត្យទីតាំងផ្ទះឈ្មោះ យ៉ន ធាភេទប្រុសអាយុ
៣៨ឆ្នាំ នឹងប្រពន្ធឈ្មោះ អី បុិច អាយុ៣៩ឆ្នាំមុខរបរកម្មការិនី។
ដែលផ្ដល់អោយឈ្មោះ ហាន ធ្វើសកម្មភាពវេចខ្ចប់ចែកចាយនឹងប្រើប្រាស់ សារធាតុញៀនដោយខុសច្បាប់។ រកឃើញសារធាតុញៀនចំនួន៩កញ្ចាប់(ធំ២ តូច៧)។០
នៅចំពោះមុខសម្ថកិច្ច ឈ្មោះជា ពន្លក បានសារភាពថាខ្លួនពិតជាបានលក់ថ្នាំញៀនជាមួយឈ្មោះ ហាន ភេទប្រុស ចំណែក សារធាតុញៀន៩កញ្ចាប់ដែល សមត្ថកិច្ចរកឃើញគឺពឹតជារបស់ឈ្មោះ ហាន ពឹតប្រាកដមែន។ចំណែក ឈ្មោះ ងួន សំ រិត (ហុីង)បានសារភាពថាថ្នាំញៀន០២កញ្ចប់នេះខ្លួនពិតជាបានទិញពីរឈ្មោះ ស៊ុន សុបញ្ញារិទ្ធ(ញ៉ា) ភេទ ប្រុស ពិតប្រាកដមែននៅក្នងឃុំ បន្ទាយដែក ។ក្រោយពីការសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ចូនជនសង្សយ័ទាំងពីរ រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង