ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ខឹងចំពោះអ្នកដែលនិយាយថាសម្តេចកំពុងមានជំងឺ ខណៈសម្តេចកំពុងមានសុខភាពល្អប្រសើរ

172

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះអ្នកដែលនិយាយថាសម្តេចកំពុងមានជំងឺ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ នៅព្រឹកថ្ងៃទី២៣មេសានេះថា សម្តេចកំពុងមានសុខភាពល្អប្រសើរ គ្មានជំងឺនោះឡើយ ហើយសម្តេចក៏កំពុងប្រឹងហាត់ប្រាណទប់កុំឱ្យគីឡូឡើងតាមការណែនាំរបស់គ្រូពេទ្យ។ សម្តេចបានហៅអ្នកដែលថាសម្តេចមានជំងឺនោះជាមនុស្សចង្រៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបើសម្តេចមិនទប់ខ្លាំងទេ នឹងត្រូវក្រុមមនុស្សដែលសម្តេចហៅថា ក្រុមចង្រៃ នោះ ធ្វើឱ្យក្រឡាប់ចាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង