រោងសិប្បកម្មអាលឈេីសុខៗបែរជាមានភ្លេីងឆេះ មិនដឹងមូលហេតុ
ភ្នំពសញ : មានអគ្គីភ័យឆេះទាំងព្រឹកព្រលឹមរោងសិប្បកម្មអាលឈេីមួយកន្លែង ដែលម្ចាស់ទុកចោលសុខៗ បែរជាមានអណ្ដែតភ្លេីងឆេះរាលដាលសន្ធោសន្ធៅ នៅលេីគំនរឈេីនិងបង្កការ ភ្ញាក់ផ្អេីលរថយន្តពន្លត់អគ្គីភ័យចុះ មកអន្តរាគមន៍ហេតុការនេះ កាលវេលាម៉ោង០៧និង៤០នាទីព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៩នៅចំណុចខាងក្រោយដីថៃប៊ុនរ៉ុង តាមបណ្ដាយផ្លូវ២០៥ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថាមុនកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍តាមរយះ ទូរស័ព្ទថាមានករណីភ្លេីងឆេះ ខាងក្រោយដីថៃប៊ុនរ៉ុងក្រោយមក ក៏សមត្ថកិច្ចប្រញ្ញាប់ប្រមូលកម្លាំងចុះ មកត្រួតពិនិត្យមកដល់ទីតាំងឃេីញ ភ្លេីងឆេះសន្ធោសន្ធៅហេីយដោយមិន អាចប៉ះពាល់ផ្ទះប្រជាពលរដ្ឋទេដោយ ដីឡូតិ៍ធំទុកចោលយូរពិតមុន សិប្បកម្មឈេីតែម្ចាស់ទុកចោលយូរហេីយ រួចក៏សុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ។
សមត្ថកិច្ចបន្តថាក្រោយពីមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញបានចុះ មកដល់កន្លែងកេីតហេតុចំនួន៣គ្រឿងបាន បហរេីប្រាស់បាញ់ទឹកអស់ចំនួន២គ្រឿង ការខូចខាតគ្មានដោយសារភ្លេីងឆេះ នៅកំទិចឈេីគរទុកចោលមូលហេតុ មិនដឹងសួរកម្មករដែលនៅក្នុងដីឡូតិ៍ថាសុខៗ ឃេីញឆាបឆេះចេញអណ្ដែតភ្លេីងតែម្ដង ។