ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារទំនើបនៅប្រទេសថៃ និងវៀតណាមមួយ ចំនួនកំពុងប្រើប្រាស់ស្លឹកចេក ដើម្បីវេចខ្ចប់បន្លែជំនួសឱ្យការប្រើថង់ផ្លាស្ទីក

88


ភ្នំពេញ៖ កាលពីដើម ខែមេសា ឆ្នាំ២០១៩ ផ្សារ ទំនើបមួយនៅក្នុងប្រទេសថៃ បានល្បីសុះសាយដោយសារ ពួកគេប្រើការវេចខ្ចប់ស្លឹកចេក សម្រាប់ខ្ចប់ផលិតផលស្រស់ៗ។ ជាក់ស្តែងប៉ុន្មានរយៈនេះផ្សារទំនើបជាច្រើននៅប្រទេសវៀតណាមក៏កំពុងតែអនុវត្តការវេចខ្ចប់បន្លែ ដោយប្រើស្លឹកចេកនេះផងដែរ ដើម្បីចូលរួមការបន្ថយផ្លាស្ទីកដែលកំពុងក្លាយជាបញ្ហារបស់ពិភពលោក ខណៈដែលវៀតណាមផ្ទាល់គឺជាអ្នកផលិតថង់ផ្លាស្ទីកលំដាប់ទី៤ របស់ពិភពលោក ក្នុងចំណោម សំណល់ផ្លាស្ទីកដែលត្រូវបានគេបោះចូលទៅក្នុងសមុទ្រ។

បើតាមការសង្កេត ជាក់ស្ដែង តាមផ្សារទំនើបនៅថៃ និងវៀតណាម Lotte Mart របស់ទីក្រុងហូជីមិញ និង Saigon Co.op គឺកំពុងប្រើប្រាស់
ការវិចខ្ចប់ដោយប្រើស្លឹកចេកជំនួនថង់ផ្លាស់ស្ទិច
វិធីសាស្ត្រនេះ ងាយស្រួល ។ ក្រុមហ៊ុន Saigon Co.op បានបង្ហាញថា ពួកគេនឹងមានផែនការ ដើម្បីជំនួសការប្រើប្រាស់ផ្លាស្ទីកមកជាស្លឹកចេកវិញ នៅទូទាំងសាខារបស់ Co.opmart, Co.op Xtra, Co.op Food និង Co.op Smiles។ ចំណែកផ្សារទំនើប Big C ក៏បានអនុវត្តវិធីសាស្រ្តវេចខ្ចប់ថ្មីនេះនៅតាមបណ្តាសាខានៅភាគកណ្តាល និងភាគខាងត្បូងរបស់ប្រទេសដូចគ្នា។ ប៉ុន្តែលើសពីនេះ Big C ក៏ធ្លាប់បានអនុវត្តថង់យួរដៃដែលធ្វើចេញពីម្សៅពោត មុនពេលអនុវត្តមកជាការប្រើប្រាស់ស្លឹកចេកនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង