ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥទ្ធិពលកូនព្យុះនឹងធ្វើឲ្យតំបន់សមុទ្រ ខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ

196

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ភ្លៀងនឹងបន្ដធ្លាក់ខ្លាំងនៅកម្ពុជា ពិសេសតំបន់មាត់សមុទ្រ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយសារតែឥទ្ធិពលរបស់​កូនព្យុះទី ៤ និងព្យុះទី​៥។

បើតាមក្រសួងធនធានទឹក ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង និង​​រលកខ្ពស់ៗ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ចំពោះរាជធានី និងខេត្តដទៃទៀត របាយទឹកភ្លៀងនឹងថមថយចុះ៕

 

 

អត្ថបទដែលជាប់ទាក់ទង