កីឡាប៉េតង់៤រូបនឹងចេញទៅប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ
ភ្នំពេញ៖សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីប៉េតង់ដែលក្រុមជម្រើសជាតិ៤នាក់ នឹងចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩នៅប្រទេសអេស្ប៉ាញនាចុងខែមេសាខាងមុខនេះ។
លោក អ៊ឹម ផាត ជាគ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាត្រៀម បញ្ចូនអត្តពលិក៤នាក់ ក្នុងនោះ៣នាក់ម្ចាស់មេដាយមាសពិភពលោក រួមទំាងកីឡាករជើងខ្លាំងមួយរូបទៀត ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េត់ងពិភពលោក នៅប្រទេសអេស្ប៉ាញ នៅចុងខែមេសា ឆ្នាំ២០១៩នេះ។
កីឡាការិនីម្ចាស់ មេដាយពិភពលោ៣សម័យកាល គឺកីឡាការិនី កែ ឡេង កីឡាការិនីម្ចាស់មេដាយពិភពលោក ១សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាករម្ចាស់មេដាយពិភពលោក ១សម័យកាល កីឡាករ សុខ ច័ន្ទមាន និងកីឡាករ សៅ សុភារ៉ាន់ត្រៀមខ្លួនរួចហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
ការប្រកួតឆ្នាំនេះមាន៥វិញ្ញាសាគឺវិញ្ញាសាវាយ២ទល់២បុរសវិញ្ញាសាវាយ២ទល់២នារីវិញ្ញាសាវាយ១ទល់១
បុរស វិញ្ញាសាវាយ១ទល់១នារី និងវិញ្ញាសាវាយចម្រុះ២ទល់២បុរសនារី។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣០ ខែមេសារហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ។