ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡៅ ចិត្រា នឹងផ្ដួលគូប្រកួតមុនទឹកទី៥

117


​ភ្នំពេញ:អ្នកប្រដាល់កម្ពុជាឡៅ ចិត្រាក្លិបទ័ពឆ័ត្រយោង៩១១ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឆៃ យ៉រ៍(ChhaiYor)លើសង្វៀនWurkz)របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៨មេសានេះ ។
​នេះជាការប្រកួតមួយដែលនរណាក៏ជឿថាចិត្រានឹងយកឈ្នះគូប្រកួតរបស់ខ្លួនបានមុនទឹកទី៥ដែរ ។ ឆៃ យ៉រ៍

ធ្លាប់មកចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរតែគេមិនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រឡើយ ។ គេជាអ្នកប្រដាល់មួយរូបវ៉ៃល្អគ្រាន់បើដែរតែនរណាក៏ជឿថាអ្នកប្រដាល់ថៃរូបនេះមិនមែនជាឧបសគ្គសម្រាប់ចិត្រានោះទេ ។

​ឆៃ យ៉រ៍មានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្ណស៦០ដង និងចាញ់១៨ដង ។ ចំពោះចិត្រាវិញគេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៧៣ដង ចាញ់៥ដង និងស្មើពិន្ទុ២ដង ។នេះជាការប្រកួតមួយដែលចិត្រានឹងឈ្នះ ។

​លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដែលទើបតែបរាជ័យក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកង សាណាន(Kong Sanan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អ្នកប្រដាល់កន្តឿរូបនេះកណ្ដាប់ដៃរបស់គេធ្ងន់ណាស់ ឯកែងរបស់គេក៏មិនអាចមើលស្រាលបានដែរ ។គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៣ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ រីឯកង សាណានវិញគេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥២ដង និងចាញ់៦ដង ។

​សម្រាប់អ្នកប្រដាល់ទាំង២រូបនេះប្រាកដជាលំបាកលេងគ្នាហើយ ។ លាប រដ្ឋាដែលកន្លងមកតែងតែប្រើកណ្ដាប់ដៃផ្ដួលគូប្រកួតនោះលើកនេះគេធ្វើបានឬក៏យ៉ាងណា ?

អត្ថបទដែលជាប់ទាក់ទង