លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យចិនបន្ដជួយកម្ពុជាលើ វិស័យអប់រំ និង សុខាភិបាល ជាពិសេស សូមជួយដល់ ប្រជាជនខេត្តស្វាយរៀង
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួប ពិភាក្សាការងារ ជាមួយជាមួយគណៈប្រតិភូខេត្តឡៅនិញ ដែល ដឹកនាំដោយ ឯកឧត្តម ឈីវ ហ្វាចេន លេខាបក្ស កុំម្មុយនីស ខេត្តឡាវនីញនៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ មេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។
លោកជំទាវក៏បាន ស្នើរឲ្យ គណៈប្រតិភូចិនបន្ដជួយកម្ពុជាលើវិ ស័យអប់រំ និង សុខាភិបាល ជាពិសេស សូមជួយដល់ ប្រជាជនខេត្តស្វាយរៀង ។ ថ្ងៃនេះកម្ពុជា មានកិត្ដិយសដែលបានទទួលគណៈប្រតិភូខេត្តឡាវនីញ ដែលបានមកបំពេញ ទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីបាននឹងកំពុងចូលរួមកិច្ចប្រជុំ ផ្លូវ១ ខ្សែក្រវ៉ាត់១ ដែលមានសមាជិកចូលរួមជាង១០០ ប្រទេស នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោកជំទាវ បានបន្តទៀតថា៖ កន្លងមក រាជរដ្ឋាភិបាល កម្ពុជាតែងគាំទ្រដល់ការវិនិយោគរបស់បងប្អូនចិន ហើយគោលន យោបាយ ខ្សែក្រវ៉ាត់១ ផ្លូវ១ របស់ចិន ពិតជាបានផ្តល់ផល ប្រយោជន៍ជាច្រើនដល់ កម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ឈីន ហ្វាចេនក៏បាន ថ្លែងអំណរគុណ ចំពោះលោកជំទាវ ដែលបានគាំទ្រចំពោះខេត្តឡាវនីញ។ ឯកឧត្តមបានបន្ត ទៀត ថា ខេត្តឡាវនីញ និងខេត្តព្រះសីហនុ គឺជាខេត្តដែល បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយបច្ចុប្បន្នបាន នឹង កំពុងបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅទីនោះ។ចំណែកឯរាល់ការវិនិយោគរបស់ខេត្តឡាវនីញ គឺបានបង្កើត ឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរ ដ្ឋនៅខេត្តព្រះសីហនុ ។
លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម ឈីន ហ្វាចេន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត លើ វិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេស សូមជួយដល់ខេត្តស្វាយរៀង ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ។
ជាទីបញ្ចប់ លោកជំទាវក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម ស៊ី ជីនពីង ក៏ដូចជាឯកឧត្តមគណៈប្រតិភូនា ពេលនេះ ដែលដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈ ការបញ្ជូនអ្នក វិនិយោគិនល្អៗរបស់ប្រទេស ចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា៕