ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធំបើកបត់ឲ្យខ្វះការប្រុងប្រយ័ត្ន បុកជាមួយរថយន្តទេសចរណ៍ ស្លាប់ម្នាក់របួសធ្ងន់ស្រាល 2 នាក់

102

កណ្តាល៖ុំអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្ដាលអោយស្លាប់នៅមន្ទីពេទ្យ(ព្រូ)០១នាក់ប្រុស​ រងរបួសស្រាល០២ប្រុស និងខូតខាតរថយន្ត០៣គ្រឿងធ្ងន់០១គ្រឿង។ ដែលកេីតហេតុថ្ងៃសៅរ៍ ០៨​ ខែចេត្រឆ្នាំកុរ ឯកស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី​២៧ខែមេសា ឆ្នាំ២០១៩វេលាម៉ោង០២.២០នាទី ចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ មុខភូមិព្រៃក្រឡាញ់ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ​ ២៩-៣០ ។

នៅក៏បានមូលដ្ឋានស្រុកអង្គស្នួលបានឲ្យដឹងថា សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ បង្កដោយរថយន្ត១គ្រឿងម៉ាកកាំម៉ាស (ប្រភេទសណ្ដោងកន្ទុយរ៉ឺម៉ក)ពណ៍ស​ ពាក់ផ្លាកលេខ​ ក​ ៨៩៥៦ ភ.ព 3 អ្នកបើកបមិនស្គាល់ឈ្មោះ​ (រត់គេចខ្លួនបាត់​)ដែលបើកមកពីទិសខាងលិច បានបត់ឆ្លងផ្លូវ​ត្រឡប់ក្រោយទៅទិសខាងលិចវិញ ស្របពេលដែលបត់នោះ មានរថយន្ត​ ០១គ្រឿងម៉ាក​ហុីយ៉ា់ដាយ​ (ប្រភេទដឹកទំនិញ​ )ពណ៍ខៀវ​ ពាក់ផ្លាកលេខ​ ព្រះសុីហនុ​ ៣A ២៤៤៨​ អ្នកបើកបរឈ្មោះ​អឿន​ ដារិន​ ភេទប្រុស​ អាយុ២៥​ឆ្នាំ​ ទីលំនៅភូមិ​៤​ ក្រុម​១៣​ សង្កាត់ស្ទឹងហាវ​ ខេត្តព្រះសុីហនុ​ (ដោយរងរបួសស្រាល​) អ្នករួមដំណើរ
១.ឈ្មោះ​ រ៉ាត់​( ព្រូ)ភេទប្រុស​ អាយុ២១ឆ្នាំ​ ស្នាក់នៅជាមួយ តៃកុងឡាន​ ស្លាប់ ក្រោយបញ្ជូនដល់ មន្ទីរពេទ្រ។
២.ឈ្មោះ​ ម៉ែន​ តឿ​ ភេទប្រុស​ អាយុ​២៥​ ទីលំនៅភូមិ​៣​ សង្កាត់លេខ​៤​ខេត្តព្រះសុីហនុ​ រងរបួសស្រាល។ ដែលបើកមក ពីទិសខាងកើតទៅទិសខាងលិច​ (ភ្នំពេញទៅកំពង់សោម​ )បណ្ដាលអោយបុកចំពាក់កណ្ដាលរថយន្តឆ្លងផ្លូវនោះ​ តែម្ដង​ ក្រោយពេលកើតហេតុ​ ក៏មានរថយន្ត០១គ្រឿងទៀត ម៉ាក​កូរ៉ូឡា​ ប្រភេទទេសចរណ៍​ ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ កណ្ដាល២A០៧៦៨​ បើកបរដោយឈ្មោះ​ ញ៉ែម​ ស្រទុំ​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ទីលំនៅភូមិស្រង់​ ឃុំស្រង់​ ស្រុកគងពីសី​ ខេត្តកំពង់ស្ពឺ​ បានបើកមកពីទិសខាងកើតទៅលិច​ បានបុកចំក្បាលរថយន្តកាំម៉ាស​ ដែលឈប់នៅលើទ្រូងផ្លូវ​ តែម្ដង​ ។

នគរបាលបានធ្វើសេក្តីសន្ឋិដ្ឋានថា ករណីនេះបណ្តាលមកពី អ្នកបើកបរ​រថយន្តកាំម៉ាស បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ​ បើកបរក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្ន។ ចំពោះមធ្យោបាយកម្លាំងជំនាញបានន យកមករក្សាទុកនៅអធិការដ្ឋាន​នគបាលស្រុក​ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង