អ្នកប្រយុទ្ធMMA កម្ពុជា៣រូបត្រៀមចេញទៅ ប្រកួតកម្មវិធីONE Chapionship
ភ្នំពេញ:កីឡាយុទ្ធគុនចម្រុះកម្ពុជាចំនួន៣រូប នឹងចេញទៅប្រកួតលើសង្វៀនONE Championshipនៅដើម ខែក្រោយនេះដែលក្នុងនោះ២រូបប្រកួតនៅប្រទេសឥណ្ឌូនេស៊ី និងមួយរូបប្រកួតនៅប្រទេសថៃ ។
យុទ្ធគុនចម្រុះឬMMA(Mixed Martial Art)ជាប្រភេទកីលាប្រយុទ្ធដែលកំពុងតែពេញនិយមនៅក្នុងពិភពលោក វាជាប្រភេទកីលាដែលមានបង្កប់នៅក្បាច់ប្រដាល់គុនខ្មែរនៅក្នុងនោះ ។អ្នកប្រយុទ្ធកម្ពុជាទាំង៣រូបនោះមានកីឡាករ២រូបគឺចាន់ រតនា និង កីឡាករសុខ ធី ឯកីឡាការិនីគឺកីឡាការិនីនូវ ស្រីពៅ ។
ថ្លែងក្នុងសន្និសីតកាសែតនាវេលាថ្ងៃត្រង់ថ្ងៃទី២៧មេសាលោកវ៉ាត់ ចំរើនដែលជាប្រមុខកីឡាសហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាកីឡាប្រយុទ្ធមួយនេះទាមទារជំនាញច្បាស់លាស់ណាស់ ។
កីឡាករ-កីឡាការិនីត្រូវតែចេះក្បាច់ប្រដាល់គុនខ្មែរ ក្បាច់បោក កាច់ តែកីឡាប្រភេទនេះមិនប្រកាន់ថាតើត្រូវតែចេះក្បាច់គុនអ្វីនោះទេគឺទាមទារតៅលើការសម្រេចចិត្តរបស់បុគ្គលដែលជាអ្នកប្រយុទ្ធ ។ ចេះការាតេ ឬ ហាប់គីដូប្រដាល់… សុទ្ធតែអាចចូលរយមប្រកួតបានទាំងអស់ ។
កីឡាករសុខ ធីដែលត្រូវប្រកួតថ្ងៃទី១០ឧសភានៅប្រទេសថៃនោះបានអះអាងថាលើកនេះគេជួបជាមួយជើងឯកប្រចាំប្រទេសថៃ ។ គេពិតជាខ្លាំងតែសុខ ធីអះអាងថាទោះបីចាញ់ ឬ ឈ្នះគេត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាព ។ រីឯ
កីឡាការិនីនូវ ស្រីពៅវិញក៏បានអះអាងដែរថាគូប្រកួតរបស់គេលើកនេះល្អទាំងក្បាច់កាច់ ស្នៀតបោក និងការវ៉ៃដោយប្រយោល ។
កីឡាករចាន់ រតនាដែលជាអ្នកប្រយុទ្ធលើសង្វើនMMAដ៏ចាស់វស្សានោះបានដៃគូប្រកួតរបស់គេលើកនេះទំ្ នងជាមិនខ្សោយទេគេនឹងវ៉ៃឲ្យបានអស្ចារ្យ ។សូមបញ្ជាក់ថាកីឡាករចាន់ រតនា និងនូវ ស្រីពៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីថ្ងៃទី៣ឧសភា ។
លោកហ៊ុន ចាន់រាជដែលជាអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ដែរថារាល់គ្រោះថ្នាក់ដែលកើតមាននៅក្នុងពេលប្រកួតគឺអ្នករៀបចំកម្មវិធីគេរ៉ាប់រងទាំងអស់ ។សម្រាប់លោកវ៉ាត់ ចំរើនវិញបានអះអាងថាកីឡាករ-កីឡាការិនីល្អៗរបស់កម្ពុជាសុទ្ធតែមានប័ណ្ណរបបសន្តិសុខសង្គមហេតុនេះប្រសិនជាមានបញ្ហាគេអាចប្តើប័ណ្ណនេះដើម្បីចូលមន្ទីរពេទ្យព្យាបាលបាន ។លោកក៏អះអាងដែរថាលោកនឹងរៀបចំឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិនៃកីឡាយុទ្ធគុនចម្រុះនេះ ។