ឃាត់បុរសជនសង្ស័យ រំលោភសេពសន្ថវៈមាន ស្ថានទម្ងន់ទោសលើអនីតិជន
ភ្នំពេញ : បុរសជនជាតិវៀតណាមម្នាក់សមត្ថកិច្ចចាប់វាយខ្នោះដើរតាម ផ្លូវក្រោយពីមានពាក្យបណ្ដឹងក្មេងស្រីក្រោមអាយុពាក់ព័ន្ធ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (លើអនីតិជនអាយុក្រោម១៥ឆ្នាំ) កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៩នៅចំណុចក្បែររបងវិហារអ្នកតាចិន ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
កុមារីរងគ្រោះឈ្មោះ ត ថ ន អាយុ ០៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ គ្មាន ស្នាក់នៅអង្គការក្នុងភូមិព្រែកជាងព្រុំ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ឌាំង យាុំង ញ៉ឹក ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (លើអនីតិជនអាយុក្រោម១៥ឆ្នាំ) ។
សមត្ថកិច្ចបានអោយដឹងថាមុនធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០១៩ ម៉ោង០៣និង៣០នាទី រំលងអាធ្រាត កុមារីរងគ្រោះកំពុងដេក នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ចាប់កុមារី រងគ្រោះខ្ទប់មាត់យកកន្រ្តៃកាត់ខោកុមារី រងគ្រោះ រួចចាប់រំលោភកុមារីរងគ្រោះ ពេលនោះកុមារីរងគ្រោះឈឺ ក៏រើបំរាស់ ជនសង្ស័យក៏លែងកុមារីរងគ្រោះ ហើយនិយាយគម្រាមថា បើហ៊ានប្រាប់គេ ឬប្ដឹងនគរបាលបើសិននឹងប្រាប់គេសម្លាប់ចោល រួចជនសង្ស័យក៏ងើបដើរគេចខ្លួនបាត់។ បន្ទាប់មកកុមារីរងគ្រោះនិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ តែម្តាយមិនហ៊ានមកប្តឹងទេ ខ្លាចជនសង្ស័យធ្វើបាបដល់ក្រុមគ្រួសារ។ ក្រោយមកក៏មានអង្គការ មិត្តសំលាញ់បានទាក់ទងនាំកុមារីរងគ្រោះ និងម្តាយទៅរស់នៅទីស្នាក់ការអង្គការនៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ លុះដល់ថ្ងៃទី២៦-០៤-២០១៩ ម៉ោង០៨និង៣០ នាទី ម្តាយកុមារីរងគ្រោះ បានប្រាប់អង្គការ មិត្តសំលាញ់ពីរឿងហេតុខាងលើ រួចអង្គការ ក៏នាំម្តាយ និងកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ រួចសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាម ច្បាប់ ។