ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ មូលហេតុដោយសារមានរថយន្តកុងទ័រន័របុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បណ្ដាលឲ្យបាក់ចំនួន០២ដើម

107

ព្រះសីហនុ៖ អគ្គិសនីកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០:០១នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ មូលហេតុដោយសារមានរថយន្តកុងទ័រន័របុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បណ្ដាលឲ្យបាក់ចំនួន០២ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២១:៤៥នាទីយប់ លើកលែងតែ PMT836 ដែលមានទីតាំងស្ថិតនៅ ភូមិ០១ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមជម្រាបថា ដោយសារកំហូចខាងលើមានលក្ខណៈធ្ងន់ធ្ងរ ក្រុមការងារបច្ចេកទេសនឹងធ្វើការដាំបង្គោល និងជួសជុលបរិក្ខារអគ្គិសនីបន្តនៅព្រឹកថ្ងៃស្អែក។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

អត្ថបទដែលជាប់ទាក់ទង