ប៉ូលិសកៀនស្វាយឃាត់ខ្លួន ជនជួញដូរគ្រឿងញៀន៣នាក់ នៅកន្លែងផ្សេងគ្នា
កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិសកៀនស្វាយ បានអោយដឹងថានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០នឹង៣៥នាទី
ករណី៖ ជូញដូរខុសច្បាប់នូវសារធាតុញៀន ចំណុច៖ ផ្ទះរបស់ឈ្មោះ គុនសុភស្ស័ , គុនសុផា និកន្លែងបុកប៊ីយែ ស្ថិតក្នុងភូមិតារាបដូនស និងភូមិកោះបៀរ ឃុំគគីរ ។
ជនសង្ស័យមានចំនួនសរុប ០៣នាក់ (ឃាត់ខ្លួន)៖ វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៤ កញ្ចប់ (មធ្យម០១ កញ្ចប់ និងតូច០៣កញ្ចប់)ដាវកែច្នៃ០១ដើម ទូរសព្ទ័ចំនួន០២គ្រឿង ( អិនចុចពិល០១គ្រឿងម៉ាកសាំង ស៊ុងsamsong ០១គ្រឿង) សម្ភារះវេចខ្ចប់ នឹងប្រើប្រាស់ថ្នាំញៀន១ចំនួនទៀត ។
លោកអធិការបន្តទៀតថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ក្រោយពីទទូលព័ត៌មានពីកម្លាំងមូលដ្ឋានល្អថា មានករណី
ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចកើតហេតុខាងលើកំលាំងប៉ុស្តិ៍បានសហការណ៍ជាមួយ ផ្នែកជំនាញស្រុកចុះទៅបង្ក្រាបជាបន្ទាន់ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើង បង្ក្រាបបានចំនួន ០២គោលដៅ រួមមាន៖ភូមិតារាបដូនស ឃុំគគីរ ។ គោលដៅទី១៖ នៅវេលាម៉ោង១០និង៤៥នាទី បង្ក្រាបបាននៅចំនុចផ្ទះរបស់ឈ្មាះ គុន សុផា និង គុន សុ ភស្ស ភេទប្រុស ស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន ៖០២ នាក់ (ឃាត់ខ្លួន) ៖ ១.ឈ្មោះ គុន សុផា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមតារាបដូនស ឃុគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរ ពុំពិត (ឃាត់ខ្លួន)។ ២.ឈ្មោះ គុន សុភស្ស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកក) ចំនួ០២កញ្ចប់ (មធ្យម០១ និងតូច១ កញ្ចប់) ទូរស័ព្ទដៃចំនួន ០១ គ្រឿង(ម៉ាកSamsung) ដាវកែឆ្នៃ០១ដើម
សម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសម្ថកិច្ចជនសង្សយ័ឈ្មោះ គុណ សុភ្ស័ បានសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញពីឈ្មោះ ឃី ភារុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលក្នុងតំលៃ(២០០០០០៛)ម្ភៃមុឺនរៀលដើម្បីយកទៅប្រើប្រាស់និងលក់បន្ត។
គោលដៅទី២៖ នៅវេលាម៉ោង១០និង៣៥នាទីបង្រ្កាប បាននៅកន្លែងបុកប៊ីយែ ស្ថិតនៅភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០១ នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ កេង ភក្តី ( ក្លុយ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិត ( ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច ។ ទូរសព្ទ័អិនចុចពិល០១គ្រឿងពណ៍ខ្មៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ កេង ភភ្តី បានសារភាពថា ថ្នាំញៀន០២កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញពីឈ្មោះ សុក មោគ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់និងលក់បន្ត។
ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទាំង០៣ នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕