ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះចុងក្រោយក្នុងវគ្គជម្រុះជុំទី១

131


​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គប្រកួតជម្រុះជុំទី១បានបញ្ចប់ហើយនាយប់ថ្ងៃទី២៧មេសា ។

​អ្នកប្រដាល់ចំនួន៣២រូបមកពី៣២សមាគម-ក្លិបទូទាំងប្រទេសដែលចូលរួមប្រកួតជម្រុះជុំទី១ពេលនេះនៅសល់តែ១៦រូបប៉ុណ្ណោះដើម្បីឡើងទៅប្រកួតជម្រុះជុំទី២បន្តទៀត ។​អ្នកឈ្នះចុងក្រោយក្នុងជុំទី១នោះគឺគីន ខ្លឹមក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់ញឹម សារិទ្ធក្លិបអារុណរះកីឡាដោយពិន្ទុ ។ សារិទ្ធបានខ្ទាតចេញបីការប្រកួតហើយ ឯ គីនខ្លឹមត្រៀមខ្លួនឡើងប្រកួតបន្តនៅវគ្គជម្រុះជុំទី២ទៀត ។

​អ្នកឈ្នះចុងក្រោយនៅជុំទី១នេះដែរលីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធបានយកឈ្នះអ្នកប្រដាល់ម៉ាក់ សាមុតក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។

​សេងហុងត្រូវសាមុតវាយមួយកែងបណ្ដាលឲ្យមានរបួសក្បាល់នៅទឹកទី១ ។ ប្រៀបដូចខ្លាត្រុវរបួសនោះសេងហុង បានវាយបកសងវិញធ្វើឲ្យសាមុតស្ទើរតែមិនមានឱកាសវាយសង ។ការប្រកួតដែលមានតែ៣ទឹកនោះសេងហុងមានប្រៀបរហូតតែម្ដង ។ ​សាមុតបានខ្ទាតចេញពីការប្រកួត ឯលីន សេងហុងត្រៀមខ្លួនឡើងប្រកួតជម្រុះបន្តនៅជុំទី២ដែលនៅសល់អ្នកប្រដាល់ចំនួន១៦រូប ។ ១៦រូបនេះត្រូវជម្រុះយកតែ៨រូបប៉ុណ្ណោះដើម្បីឡើងទៅប្រកួតជម្រុះជុំទី៣បន្តទៀត ។

​ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាលពូកែឌឺយុគ យក្សផ្លែក្លិបបូរីរាជសីហ៍ មានរិទ្ធប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃអុប សៃ(Op Sai)បន្ទាប់ពីព្យាយាមវាយសង្គ្រប់គ្នាចំនួន៥ទឹកពេញនោះ ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះឌុម កែវដបក្លិបយុវវាលស្បូវប្រកួត ចាញ់ពិន្ទុអ្នកប្រដាល់ងឿន វិចិត្រមកពីក្លិបតាព្រហ្មមានជ័យ ។

អត្ថបទដែលជាប់ទាក់ទង